អត្ថប្រយោជន៍នៃផ្សិតលីងជឺ

193


 

១. ផ្សិតលីងជឺ គឺជាឱសថបន្សាបជាតិពុលយ៉ាងមានប្រសិទ្ធិភាព។ វាជួយលាងសម្អាតឈាម កាត់បន្ថយជាតិអាស៊ីតក្នុងរាងកាយ និងការពារមុខងារដំណើរការរបស់ថ្លើម ជាពិសេសគឺព្យាបាលរាងកាយរបស់យើង។ ប្រសិនបើរាងកាយរបស់អ្នកមានបញ្ហាដូចជា ឆាប់អស់កម្លាំង ឈឺក និងទល់លាមកញឹកញាប់ អ្នកអាចជ្រើសរើសប្រើផ្សិតលីងជឺ។

២.វាជួយបន្ថយប្រព័ន្ធការពាររាងកាយដែលសកម្មហួសដែលបង្ករឲ្យមានជម្ងឺសន្លាក់ ឬជម្ងឺស្បែក ប៉ុន្តែផ្ទុយទៅវិញ វាជួយធ្វើឲ្យប្រព័ន្ធការពាររាងកាយដែលខ្សោយប្រែទៅជាខ្លាំងដែលជួយឲ្យអ្នកមិនឆាប់នឹងមានជម្ងឺ។

៣). ជួយពន្យារដំណើរការវិវត្តន៍ទៅរកភាពចាស់ ដោយការបំបាត់រ៉ាឌីកាល់សេរី និងបង្កើនការទទួលអុកស៊ីហ្សែនរបស់កោសិកានៅពេលដែលជាតិពុលនៅក្នុងកោសិកាត្រូវបានកំចាត់ចេញ។ អ្នកនឹងមានសម្រស់ក្មេងជាងមុន។ វានឹងជួយពន្យារពេលដែលអ្នកនឹងកើតមានភាពជ្រីវជ្រួញ ស្បែកយារនិងគ្មានសំណើម ស្នាមជ្រួញនៅកន្ទុយភ្នែក ជាដើម។

៤). គឺជាឱសថពង្រឹងថាមពលរាងកាយ ព្រោះវាជួយពង្រឹងប្រព័ន្ធភាពស៊ាំនិងប្រព័ន្ធការពាររាងកាយរបស់យើងទាំងមូល ដូច្នេះហើយយើងមិនងាយនឹងមានជម្ងឺផ្តាសាយ ជម្ងឺផ្តាសាយធ្ងន់ធ្ងរប្រភេទ H1N1 និងជម្ងឺមហារីកជាដើម។ វាមានសារសំខាន់ណាស់ចំពោះកុមារដែលប្រព័ន្ធភាពស៊ាំរបស់ពួកគេមិនទាន់លូតលាស់រឹងម៉ាំនៅឡើយ។

៥ មានមុខងារត្រួតពិនិត្យរាងកាយ ព្រោះវានឹងបង្ហាញពីជម្ងឺលាក់មុខទាំងនោះដែលយើងមិនដឹងថាវាកើតមានលើខ្លួនយើង។ នៅពេលដែលយើងដឹងពីជម្ងឺទាំងនោះហើយ យើងអាចព្យាបាលវាបានទាន់ពេលវេលា។អ្វីដែលពិសេស នោះគឺជាឱសថដ៏ល្អបំផុតដែលមានសុវត្ថិភាពនិងគ្មានជាតិពុលក្នុងការទទួលទាន ទោះកុមារតូចៗ មនុស្សចាស់ និងអ្នកជម្ងឺក៏អាចទទួលទានបានដែរ។ យើងមិនអាចប្រកែកពីគុណសម្បត្តិរបស់វាបានឡើយ ព្រោះអ្នកសិក្សាស្រាវជ្រាវមានភស្តុតាងជាច្រើនដែលអះអាងគាំទ្រលើអត្ថប្រយោជន៍របស់វា៕


Warning: A non-numeric value encountered in /home/kamnottra/public_html/wp-content/themes/Newspaper/includes/wp_booster/td_block.php on line 1008

Comments

comments