អត្ថប្រយោជន៍របស់ ល្មៀត ឬ រមៀត

3438

រមៀតគឺជាគ្រឿងទេសដ៏មានប្រជាប្រិយដែលប្រជាជនខ្មែរតែងតែប្រើដើម្បីបន្ថែមឱ្យម្ហូបខ្មែរមានរសជាតិកាន់តែឆ្ងាញ់និងមានពណ៌គួរឱ្យចង់ទទួលទានជាដើម។

រមៀតមានគុណប្រយោជន៍ដូចជាៈ

ជួយបំបាត់ក្លិនឆ្អាបរបស់អាហារទៀត រមៀតមានអនុភាពជួយទប់ស្កាត់បាក់តេរី មេរោគផ្សិតជាច្រើនប្រភេទ អាចធ្វើជាថ្នាំសម្រាប់ព្យាបាលរលាក កន្ទួលរមាស់ ចាំងថ្ងៃ  ដោយយករមៀតស្រស់មកបុកពូតយកទឹកលាបលើខ្លួននៅពេលព្រឹកនិងពេលល្ងាច ។ម្យ៉ាងទៀតគេអាចយករមៀតប្រើសម្រាប់ព្យាបាលជំងឺមួយចំនួនដូចជាជំងឺរលាកក្រពះ ជំនួយដល់ការរំលាយអាហារ ជំងឺរលាកថ្លើម ការពារសារធាតុពុលដែលបំផ្លាញថ្លើម កើតលឿង រដូវមិនទៀង ឈឺចាប់ពេលមានរដូវ  ការធ្លាក់ឈាមក្រោយពេលសម្រាល ខ្ទាំ ហើម ឈឺសន្លាក់ចុកដៃជើង បូស ព្យាបាលអាការៈចុកហើមពោះ ប្រព័ន្ធរំលាយអាហារមិនប្រក្រតីជាដើម។សព្វថ្ងៃនេះម្សៅរមៀតដែលបុករួចក្លាយជាគ្រឿងសម្អាងសម្រាប់លាបនៅលើស្បែកឱ្យសាច់សខ្ចីនិងជួយថែទាំសាច់បានយ៉ាងល្អ។ លើសពីនេះទៅទៀតរមៀតត្រូវ បានយកទៅផលិតជាផលិតជាច្រើនទាំងក្នុងរូបភាពជាគ្រឿងសម្អាងនិងជាឱសថ។

 

Comments

comments