វេទិកាធុរកិច្ចកម្ពុជា-ស្វីស

138

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់មានរៀបចំវេទិកាធុរកិច្ចកម្ពុជា-ស្វីស ក្រោមកិច្ចសហការរវាងសភាពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុន Credit Susse។

វេទិកានេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និង លោកបណ្ឌិត Urs Buchmann អនុប្រធានក្រុមហ៊ុន Credit Susse ប្រចាំប្រទេសចិន ព្រមទាំងមានការចូលរួមពីសមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជា និងគណៈប្រតិភូស្វីសជាច្រើននាក់។

គោលបំណងនៃវេទិកានេះ គឺដើម្បីដឹកនាំគណៈប្រតិភូស្វីសមកស្វែងយល់អំពីបរិយាកាសសេដ្ឋកិច្ច និងវិនិយោគនៅលើកម្ពុជា និងជាឱកាសស្វែងរកដៃគូវិនិយោគ និងបង្កើតបណ្ដាញទំនាក់ទំនងធុរកិច្ចរវាងកម្ពុជានិងស្វីស។

Comments

comments