ដានីក្វាន់ ប្រាប់អ្នកដៀមដាមគេថា ក្នុងខ្លួនសុទ្ធតែគីមី ឈប់បានគួរតែឈប់ទៅ…

402

មនុស្សកើតមកនៅលើបុព្វេសន្និវាសនេះមិនថា ប្រុស ឬស្រីទេ គឺអ្នកណាក៏ចង់មានរូបសម្ជស្សស្រស់ស្អាតដែរ ប៉ុន្តែក្រិត្យក្រមធម្មជាតិពុំបានផ្តល់ឲ្យមនុស្សបានពេញលេញដូចម្នាក់ៗប្រាថ្នាឡើយ។ យ៉ាងណាមិញ ស្រីស្អាតសិចស៊ី នាងដេននីក្វាន់ បានលើកឡើងថា គ្រាន់តែចង់បានរូបស្អាតសោះ តើវាខុសដែរឬ…? សូមឈប់ដៀមដាមគេថា ក្នុងខ្លួនសុទ្ធតែគីមីទៀតទៅ!…

តារាសម្តែងនាងដេននីក្វាន់ បាននិយាយថា នៅលើលោកនេះមនុស្សប្រុសស្រីណាដែលមិនចង់មានសម្រស់ស្រស់ស្អាត? ទាំងខ្ញុំទាំងគេ…? ជាធម្មតាមនុស្សគ្រប់រូបកើតមកលើផែនដីនេះសុទ្ធតែចង់បានរូបរាងស្រស់ស្អាតទៅតាមសេចក្តីប៉ងប្រាថ្នាតែយើងមិនអាចបញ្ជារច្បាប់ធម្មជាតិបាននោះទេ។ ប៉ុន្តែយើងអាចតុបតែងកែប្រែរូបសម្រស់របស់យើងបានតាមការចង់បានរបស់យើង ទាំងនេះវាមិនមែនជាកំហុស ឬក៏ការប្រព្រឹត្តអំពើអាក្រក់នោះឡើយ។

តារាសម្តែងដែលត្រូវបានក្រួសួងហាមឃាត់នេះបានបន្តថា«…ងាកមកសង្គមបច្ចុប្បន្នដែលជាសង្គមស៊ីវិល័យ គ្រាន់តែចង់បានរូបរាងមុខមាត់ស្អាតបំពេញបំណងប្រាថ្នាផ្ទាល់ខ្លួនសោះម្តេចក៏ត្រូវទទួលបានការដៀមដាមមើលងាយពេបជ្រាយ(ក្នុងខ្លួនសុទ្ធតែគីមី) ទៅវិញ។ ខ្ញុំមិនយល់សោះ!លុយខ្ញុំ ខ្លួនខ្ញុំ សម្រស់ខ្ញុំមិនបានពាក់ពន្ធ័ឬទៅយកលុយបុគ្គលណាផ្សេងឡើយម្តេចក៏ចេះដឹងឈឺឆ្អាលខ្លាំងម្ល៉េះ? មនុស្សខ្ញុំហ៊ានធ្វើ គឺហ៊ានទទួលខ្លាចអីនឹងប្រាប់គេថាខ្ញុំស្អាតដោយសារកែសម្ភស្ស! អ្នកខ្លះគ្មានលុយកែក៏មកទើស។ ឯអ្នកខ្លះទៀតមានលុយកែហើយតែនៅតែមិនស្អាតអានឹងវាម៉េចវិញ? ឈប់បានឈប់ទៅណាអ្នកទើសមួយចំនួនព្រោះខ្ញុំមិនបានយកខ្លួនអ្នកឯងមកកែសម្ភស្សទេ»។

Comments

comments