ទិដ្ឋភាពខ្លះៗក្នុងថ្ងៃមង្គលការ សុគន្ធ នីសា និង លោក ចៅ សម្បត្តិ

635

នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ នេះ ពិធីរៀបមង្គលការរបស់តារាចម្រៀងស្រី សុគន្ធ នីសា និង លោក ចៅ សម្បត្តិ បាននឹងកំពុងដំណើរយ៉ាងរលូនក្រោមការចូលរួមពីភ្ញៀវកិត្តិយស និងមិត្តសិល្បៈយ៉ាងច្រើនកុះករ។ ដោយឡែកនៅមុននេះបន្តិចពិធីហែជំនូនតាមប្រពៃណីពីសំណាក់កូនកំលោះចូលរោងជ័យក៏ទើបតែបានបញ្ចប់ ហើយក្នុងពេលនេះពិធីជ័យផ្សេងៗទៀតក៏កំពុងចាប់ផ្តើមជាបន្តទៀតផងដែរ៕

Comments

comments