នាយឧត្តមសេនីយ៍ សៅ សុខា ប្រកាសថ្កោលទោសសំដីញុះញង់របស់ទណ្ឌិត សម រង្ស៊ី និងអាវុធហត្ថទូទាំងប្រទេស ត្រៀមរួចជាស្រេចការពារសន្តិភាពជូនរាជរដ្ឋាភិបាល និងប្រជាជន

3


(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ បានប្រកាសថា កម្លាំងកងរាជអាវុធហត្ថទូទាំងប្រទេស សូមថ្កោសទោសដាច់អហង្ការចំពោះពាក្យសំដីឃោសនា ញុះញង់ បំបែកបំបាក់ឯកភាពជាតិ របស់ជនក្បត់ជាតិ ទណ្ឌិត សម រង្សី។

នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា «កងរាជអាវុធហត្ថប្តេជ្ញាដាច់ខាតស្មោះត្រង់ ការពារសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា»

កងរាជអាវុធហត្ថត្រៀមខ្លួនគ្រប់កាលៈទេសៈអនុវត្តយ៉ាងម៉ឺងម៉ាត់នូវ បទបញ្ជារបស់រាជរដ្ឋាភិបាល ដើម្បីការពារសន្តិភាព សន្តិសុខ ពង្រឹងការអនុវត្តច្បាប់ ជួយសង្គ្រោះអាយុជីវិតប្រជាជន និងបង្ក្រាបនូវរាល់បទល្មើស រួមទាំងបុគ្គលទណ្ឌិតក្បត់ជាតិ សម រង្សី ផងដែរ៕

 

Comments

comments