ក្រុមហ៊ុនជប៉ុន សហការជាមួយមន្ទីរកសិកម្មតាមខេត្ត ដាក់ឧបករណ៍…

18


(ភ្នំពេញ)៖ ក្រុមហ៊ុនជប៉ុនមួយមានបំណង ជំរុញកសិករផលិតផលិតផលសរីរាង្គ ឬសុវត្ថិភាព ដើម្បីឆ្លើយតបទៅតាមតម្រូវការទីផ្សារ ដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន។ មួយវិញទៀតក្រុមហ៊ុនបានផលិតជីសរីរាង្គ ដែលឆ្លើយតបទៅតាមគុណភាពដី និងដំណាំដែលកសិករ ត្រូវប្រើឲ្យចំគោលដៅ ។

នេះជាលើកឡើងរបស់លោក NABESHIMA KATSUHITO នាយកក្រុមហ៊ុន ហាយ៉ាស៊ី ដាយេផឹន អេហ្រ្គីខលឈ័ររបស់ប្រទេសជប៉ុន ក្នុងឱកាសជួបជាមួយឯកឧត្តមលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃម្សិលមិញ នាទីស្ដីការក្រសួង ។

លោកបន្តថា “បច្ចុប្បន្នក្រុមហ៊ុនមានគម្រោងសហការ ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតាមបណ្តាខេត្ត ឲ្យមានឧបករណ៍ប្រើប្រាស់វាស់គុណភាពដី និងសំណល់សារធាតុគីមីក្នុងបន្លែ ផ្លែឈើដើម្បីធានាស្តង់ដា GAP ដើម្បីបាននូវគុណភាព សុវត្ថិភាពដល់អ្នកបរិភោគ” ។

លោករដ្ឋមន្រ្តី វេង សាខុន បានបង្ហាញការគាំទ្រ ចំពោះគោលបំណង សហការ ជាមួយក្រសួង និងមន្ទីរពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ដើម្បីអនុវត្តន៍គម្រោងឲ្យមានប្រសិទ្ធភាព ព្រមទាំងបង្កើនការវិនិយោគគ្រប់ជ្រុងជ្រោយ ចាប់តាំងពីការដាំដុះ កែច្នៃ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ៕

Comments

comments