វត្តមាន JOHNNIE WALKER 18 ឆ្នាំ កក្រើករាត្រីសមោសរយប់មិញ

49


 

 នៅក្នុងពិធីរាត្រីសមោសរ ដើម្បីស្វាគមន៍វត្តមានស្រា JOHNNIE WALKER 18 ឆ្នាំ បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវកត្តិយសដែលបានអញ្ជើញចូលរួម ការបើកសម្ភោធដាក់លក់ជាផ្លូវការនៅកម្ពុជា ពីរសជាតិដ៏អស្ចារ្យគ្មានពី ជាមួយនឹងការវេចខ្ចប់ដ៏ល្អប្រណីត ដបមានចំណុះ៧៥សង់ទីលីត្រ នាយប់ថ្ងៃទី០៦ ខែឆ្នូ ឆ្នាំ២០១៧ នៅភោជនីយដ្ឋានតូប៉ាស ។

ស្រា Johnnie Walker 18 ឆ្នាំ គឺជាស្រាវីស្គីមកពីប្រទេសស្លុតលែនដែលមានក្លិនក្រអូបប្រហែល នឹងរសជាតិស្រទន់ ហើយផ្សំឡើងពីគ្រាប់ធញ្ញជាតិ នឹងស្រូវសាលីវីស្គីរហូតដល់១៨មុខខុសៗគ្នាដែលមានគុណភាពខ្ពស់ ហើយមានអាយុកាលយ៉ាងតិច ១៨ឆ្នាំ ។អស់រយៈពេលជាយូមកហើយ ការវេចខ្ចប់ដ៏ល្អប្រណីតនៃស្លាកសញ្ញា Johnnie Walker Platinum Label  នេះត្រូវបានមជ្ឃដ្ឋានជាច្រើនទទួលស្គាល់ថា ជាស្រាវីស្គីដែលបានរក្សាទុកអសស់រយៈពេល ១៨ឆ្នាំល្អបំផុតដែលបានបង្កើតឡើងដោយក្រុមហ៊ុន Johnnie Walker របស់ប្រទេសស្តុតលែន ជាក្រុមហ៊ុនផលិតស្រាវីស្គីលក់ដាច់ជាងគេបំផុតនៅលើពិភពលោក។

មិនតែប៉ុណ្ណោះស្រា Johnnie Walker 18 ឆ្នាំមានក្លិនផ្លែឈើក្រអូបប្រហើរដោយបានបន្ថែមជាមួយនឹងរសជាតិខារ៉ាម៉ែល វ៉ានីឡា នឹងរសជាតិហ្គាសតិចៗ។ស្រាវីស្គីនេះនៅតែដណ្តើមបានពានរង្វាន់ដដែលដូចគ្នានឹងឈ្មោះ Johnnie Walker Platinum Label  កាលពីមុន នឹងមានរសជាតិឈ្ងុយឆ្ងាញ់បំផុត មិនចាញ់ញាំសុទ្ធ ឬដាក់ទឹកកឡើយ ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Attwood Inport Export Co.Ltd ដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខនូវផលិតផលស្រា Johnnie Walker នៅកម្ពុជាសហការជាមួយក្រុមការងារផលិតផល Johnnie Walker បានអញ្ជើញភ្ញៀវកត្តិយសជាង ១៥០រូបឲ្យចូលរួមក្នុកម្មពិធីរាត្រីសមោសរនេះ ដើម្បីអបអរសាទរការនាំចូលថ្មីចុងក្រោយបំផុតនៃគ្រួសារ Johnnie Walker។ ភ្ញៀវកត្តិយសដែលបានអញ្ជើញឲ្យចូលរួមមាន លោកជំទាវឧកញ៉ា លឹម ឈីវហួរ (អគ្គនាយិការក្រុមហ៊ុន Attwood នឹង ក្រុមហ៊ុន LCH Grourp ) លោក San  Fischer (ប្រធានក្រុមហ៊ុន Diageo Greater China and Asia) ធុរជនឈានមុខក្នុងស្រុកល្បីៗ មន្ត្រីរដ្ឋាភិបាល បុគ្គលល្បីៗ អ្នកចែកចាយធំៗ នឹងម្ចាស់កន្លែងកម្សាន្តឈានមុខគេនៅកម្ពុជាជាដើម៕

 

Comments

comments