ព្រឹត្តការណ៍ប្រកួតពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០១៧ ត្រូវបានរៀបចំឡើងនៅខេត្តព្រៃវែង ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាពរវាងយុវជន និងយុវជន

125

ព្រឹត្តការណ៍នេះត្រូវបានរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង សហការបច្ចេកទេសជាមួយមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រៃវែង។

លោក ខៀវ ភារិទ្ធ បានលើកឡើងថា ការប្រកួតលើនេះធ្វើឡើងដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីជើងខ្លំាង ចូលរួមព្រឹត្តិការណ៍ នៃការប្រកួតនានា របស់ក្រសួងអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ និងដើម្បីអបអរសាទរទិវា៧មករា ឆ្នាំ២០១៨ និងសូមឲ្យកីឡាករទំាងបាល់ទាត់ និងបាល់ទះត្រូវគោពរអាជ្ញាកណ្តាល ចៅក្រមនៅពេលប្រកួត និងត្រូវគោពរច្បាប់កីឡាដើម្បីរក្សាក្រមសីលធម៌កីឡា ឲ្យបានល្អប្រសើរ។

លោកថា «ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលបំណងបង្កើន សាមគ្គីភាព បង្កើត និងបង្កើនទំនាក់ទំនង រវាងបុគ្គល និងបុគ្គល ស្ថាប័ន និងស្ថាប័ន យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុក-ក្រុង និង សហភាពសហព័ន្ធយុវជន កម្ពុជាស្រុក ក្រៅពីនេះក៏ដើម្បីចូលរួមលើកកម្ពស់វិស័យ កីឡាជាតិ ក៏ដើម្បីសុខភាពកម្លាំងកាយ ស្មារតីរឹងមាំល្អប្រសើរ»។

លោកបានបន្តទៀតថា សម្រាប់ប្រភេទកីឡាបាល់ទាត់ចំនួន១៦ក្រុមរួមមាន៖ ក្រុម ស.ស.យ.ក ក្រុងព្រៃវែង ក្រុមយុវជនបក្ស ស្រុកកញ្ច្រៀច ក្រុមសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ខេត្តព្រៃវែង ក្រុមតារាងអលស្តារ ក្រុមមន្ទីរបរិស្ថានខេត្តព្រៃវែង ក្រុមមន្ទីរបរិស្ថានខេត្តព្រៃវែង ក្រុមរាជសីហ៍ស្រែថ្មី ក្រុមអង្គភាពបន្ទាយចក្រី ក្រុមមន្ទីរអភិវឌ្ឍន៍ជនបទ ក្រុមស.ស.យ.ក ស្រុកពោធិ៍រៀង ក្រុមយុវជនបក្ស ស្រុកស្វាយអន្ទរ ក្រុមសាន ពិសិដ្ធ ក្រុមស.ស.យ.ក ស្រុកថ្មគោល ក្រុមអូចារ ក្រុមលេខាធិការដ្ឋាន ស.ស.យ.ក ខេត្តព្រៃវែង និងស.ស.យ.កខេត្តបន្ទាយមានជ័យ។

ចំណែកប្រភេទកីឡាបាល់ទះមាន១២ក្រុម រួមមាន៖ ក្រុមស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្រុមវិសាខា ក្រុមកីឡាបាល់ទះក្រសួងមហាផ្ទៃ ក្រុមកងពលធំអន្តរាគមន៍លេខ៣ ក្រុមលេខាធិការដ្ឋានខេត្តព្រៃវែង ក្រុមលេខាធិការដ្ឋានខេត្តព្រៃវែង ក្រុមស.ស.យ.ក ក្រុងបាត់ដំបង ក្រុមស.ស.យ.ក ក្រុងបាត់ដំបង ក្រុមវិសាខា «B» ក្រុមងកងរាជអាវុធហត្ថក្រុងព្រៃវែង ស.ស.យ.កខេត្តបន្ទាយមានជ័យ និងក្រុងសេរីសោភ័ណ៕

Comments

comments