នាយករដ្ឋមន្ត្រីអេស្ប៉ាញ «អំពាវនាវឲ្យប្រជាជន Catalonia បោះឆ្នោតជូនបេក្ខជន ដែលជាសម្ព័ន្ធនៃបក្សកាន់អំណាច»

84

ការថ្លែងបែប​នេះរបស់ លោក Mariano Rajoy ធ្វើឡើងនៅ​ក្នុងពិធីជួបជុំមួយ​កាលពីថ្ងៃអាទិត្យ ដើម្បីស្វែងរក​ការគំាទ្រ ក្នុងការបោះឆ្នោត​នៅឯតំបន់​កាតាឡាន់ នាពេល​ឆាប់ៗនេះ។ លោក Rajoy បានលើក​ឡើងយ៉ាងដូច្នេះថា «នៅ​ប៉ុន្មានថ្ងៃ​ខាងមុខនេះ យើងនឹងមាន​ឱកាសដ៏អស្ចារ្យ​មួយ ក្នុងការធ្វើឱ្យ​ស្ថានភាព​វិលទៅរកភាពប្រក្រតី​ឡើងវិញ ក៏ដូចជាស្ដារ​ភាព​ស្ងប់ស្ងាត់ រួមទាំង​ការរស់​នៅរួមរស់ជា​មួយគ្នា ដែលប្រជាជន​របស់យើង​ចង់បាន… ដូច្នេះថា​នេះ គឺជាលើកដំបូង​បំផុត​នារយៈពេល ៤០ឆ្នាំមកនេះ ដើម្បីបិទ បញ្ចប់សម័យ​កាលអ្នកចង់​បំបែករដ្ឋ តាមរយៈ​ការបោះឆ្នោត​គាំទ្រគណបក្សប្រជាជន​កាតាឡាន់»

គួរបញ្ជាក់ថា ក្រុមអ្នក​នយោបាយកាតាឡាន់ នឹងត្រូវចូលរួម​ធ្វើយុទ្ធនាការឃោសនា​បោះឆ្នោត​ លើកចុងក្រោយនៅចុង​សប្ដាហ៍នេះ សម្រាប់ការបោះ​ឆ្នោត​សភាកាតាឡាន់ ដែលនឹង​ត្រូវប្រព្រឹត្ត​​ទៅនៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍ក្រោយនេះ ដើម្បីជ្រើសរើសមេដឹកនាំរដ្ឋបាលថ្មី ក្រោយពីមេដឹកនាំមុន ត្រូវបានបណ្តេញចេញពីអំណាច និងនិរទេសខ្លួនឯង​​ទៅក្រៅប្រទេស៕

Comments

comments