គ្រោះរញ្ជួយដីកម្រិតធ្ងន់ដល់ទៅ ៧.៨រ៉ិចទ័រ «វាយប្រហារដែនសមុទ្រ​ហុងឌូរ៉ាស់» នាំឲ្យមាន​ការព្រមានចំពោះ​រលកយក្សស៊ូណាមិ!

94

(ការីបៀន)៖ គ្រោះរញ្ជួយដី​កម្រិតដ៏ធ្ងន់ធ្ងរ​មួយគឺដល់ទៅ ៧.៨រ៉ិចទ័រ បានវាយប្រហារ​ភាគខាងជើង​​ប្រទេស​ហុងឌូរ៉ាស់ នៅក្នុង​ផ្ទៃ​សមុទ្រការីបៀន​នៃតំបន់អាមេរិក​កណ្តាល ហើយវាក៏បាន​បង្កឲ្យមាន​សេចក្តីព្រមាន​ពីរលកយក្សស៊ូណាមិ នៅតាមតំបន់ជុំវិញ​​​នោះ​ផងដែរ។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹក​ថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០១៨។

ភ្លាមៗបែបនេះ ពុំទាន់មាន​សេចក្តីរាយការណ៍​​អំពីចំនួន​ជនរងគ្រោះ និងការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​នានា នៅឡើយទេ៕

Comments

comments