វេទិកាកំពូលស្តីពីកិច្ចសហការរវាង សហគ្រិនចិន នឹងកម្ពុជា បើកឆាក PASIFIC CEO…

85


ភ្នំពេញ៖ ដើម្បីជំរុញទំនាក់ទំនងរវាង ប្រទេសចិន នឹងកម្ពុជាឲ្យកាន់តែស្អិតរម្មួតនឹងស៊ីជម្រៅនោះ ក្រុមហ៊ុន LIXIN GROUP នឹងក្រុមហ៊ុន H &H Overseas Real Estrate បានរៀបចំបើក“វេទិកាកំពូលស្តីពីកិច្ចសហការរវាង សហគ្រិនចិន នឹងកម្ពុជា” នាព្រឹកថ្ងៃទី១៣ខែមករាឆ្នាំ២០១៨ នៅសណ្ឋាគារ អ៊ីនធឺកង់ទីណុងតាល់ ដោយមានសហគ្រិនល្បីៗមកពីប្រទេសទាំងពីរអញ្ជើញចូលរួមយ៉ាងច្រើនកោះកក។
ក្នុងពិធីចុះកិច្ចសន្យារវាងក្រុមហ៊ុនPASIFIC CEO ដែលរួមគ្នាបង្កើតដោយក្រុមហ៊ុន LIXIN GROUP & XUSHI PASIFIC GROUP គឺជាសកម្មភាពជាក់ស្តែងក្នុងការបង្កើតស្ពានសហការណ៍ “ខ្សែក្រវ៉ាត់មួយ វិថីមួយ”រវាងត្រើយទាំងសង់ខាងនៃច្រកសមុទ្រតៃវ៉ាន់ នឹងកម្ពុជា។
ឯកឧត្តមទ្រឿង សោភណ្ឌ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម នឹងសំណង់ បានមានប្រសាសន៍ថា គោលនយោបាយ “ខ្សែក្រវ៉ាត់មួយ វិថីមួយ” ដែលដឹកនាំដោយមហាមិត្តចិន គឺជាលំហូសេដ្ឋកិច្ចពាណិជ្ជកម្មដ៏សំខាន់មួយនាពេលបច្ចុប្បន្ននេះ ដែលមានផលប្រយោជន៍យ៉ាងធំដល់សេដ្ឋកិច្ចប្រទេសកម្ពុជា។កត្តានេះហើយដែលជំរុញវិស័យសំណង់នៅកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងនារយៈពេលប៉ុន្មានឆ្នាំមកនេះ ក្រោយការដឹកនាំរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងមានសុខសន្តិភាព នឹង ការអភិវឌ្ឍពេញលេញនៅទូទាំងកម្ពុជាទាំងមូលនោះ ៕


Warning: A non-numeric value encountered in /home/kamnottra/public_html/wp-content/themes/Newspaper/includes/wp_booster/td_block.php on line 1008

Comments

comments