អាហារជំនួយការចងចាំ និងផ្តល់នូវសុខភាពល្អ

42


តាម​ការស្រាវជ្រាវបានបង្ហាញ​ថា អាហារ​សមុទ្រ​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការកាត់បន្ថយ​ហានិភ័យ នៃ​ជំងឺ​បាត់បង់​ការចងចាំ ដែល​ធ្វើឲ្យ​ភ្លេចភ្លាំង​។​​ការសិក្សា​ថ្មី​មួយ​បាន​រកឃើញថា​ មនុស្ស​វ័យ​ចំណាស់​ ដែល​មាន​បញ្ហា​នឹង​ជំងឺ​បាត់បង់​ការចងចាំ ហើយ​ទទួលទាន​អាហារ​សមុទ្រ យ៉ាងហោចណាស់ ​មួយ​ដង​ក្នុង​មួយ​សប្តាហ៍ បាន​បង្ហាញ​ពី​សញ្ញា​ផ្លាស់ប្តូរ​ មួយ​ដែល​មាន​ទំនាក់ទំនង​ ទៅ​នឹង​ខួរក្បាល​។​

ជំងឺ​ជរា​បាត់បង់​ការចងចាំ ​ដែល​ធ្វើឲ្យ​ភ្លេចភ្លាំង​នេះ ​មាន​ប្រសាសន៍ថា​“​ការសិក្សា​នេះ​គឺ​ផ្សាភ្ជាប់​ជាមួយនឹង​ ការ​ទទួលទាន​អាហារ​សមុទ្រ​ ក្នុង​កម្រិត​មធ្យម​ដែល​ធ្វើឲ្យ ​មាន​សញ្ញា​មួយ​ចំនួន នៃ​បំលាស់ប្តូរ​ប្រព័ន្ធ​ខួរក្បាល​ របស់​មនុស្ស​ចាស់​ ដែល​មាន​ផ្ទុក​នូវ​ជំងឺ​នេះ​”។​

​ពួក​អ្នកជំនាញ​បានអោយដឹងថា អាស៊ីត​អូ​មេហ្គា​៣ ត្រូវបាន​រកឃើញ​ថា សម្បូរ​នៅក្នុង​ខ្លាញ់​ត្រី ដែល​ជា​ផ្នែក​មួយ​សំខាន់ ​នៃ​របប​អាហារ​វា​ដើរតួ​យ៉ាង​សំខាន់​ ក្នុង​ការជួយ​ឲ្យ​ខួរ ក្បា​លមាន​សុខភាព​ល្អ​។​ទោះជា​យ៉ាងណា នៅពេលនេះ ក៏​មិន​ទាន់​មាន​ភស្តុតាង​ណាមួយ ដែល​បង្ហាញ​ថា​ថ្នាំ ​គ្រាប់​អូ​មេហ្គា​៣​នៃ​ខ្លាញ់ត្រី អាច​ការពារ​ទាំងស្រុង​ ពី​ជំងឺ​វង្វេង​ភ្លេច​ភ្លាំង ឬ​បាត់បង់​ការចងចាំ​នោះដែរ​៕

អត្ថបទដោយ៖ ជួប វត្តី

 


Warning: A non-numeric value encountered in /home/kamnottra/public_html/wp-content/themes/Newspaper/includes/wp_booster/td_block.php on line 1008

Comments

comments