ពលរដ្ឋ​​ផឹកស្រាក្លែមត្រីកំពត ពុល៩នាក់នៅស្រុកគិរីសាគរ កំពុងសង្រ្គោះបន្ទាន់ហើយស្លាប់ម្នាក់ហើយ

13


ខេត្តកោះកុង៖ កាលពីវេលាម៉ោងប្រមាណ១១៖១៥នាទីថ្ងៃទី២២ម្សិលមិញ នៅចំណុចលើផែរបស់ឈ្មោះសៀង ដារ៉ា នៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ មានប្រជាពលរដ្ឋចំនួន៩នាក់ បានហូបសាច់ត្រីកំពតក្លែមសា្រ រហូតដល់ម៉ោង១៥៖២៥នាទី ពួកគាត់មានសភាពធីងធោងនិងក្អួតចង្អោរ រយចត្រូវបានបញ្ជូនមកធ្វើការសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាគិរីសាគរ។
តាមប្រភពសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា៖ ពលរដ្ឋទាំង៩នាក់នោះ ទី១ឈ្មោះ សៀង ដារ៉ា អាយុ៣០ឆ្នាំ មុខរបររត់អូប័រ ជាម្ចាស់ផែ, ទី២ឈ្មោះភោគ សំណាង អាយុ៣៩ឆ្នាំ, ទី៣ឈ្មោះរ៉ន ដារ៉ូ អាយុ២១ឆ្នាំ, ទី៤​ឈ្មោះពេជ្រ វាសនា អាយុ២៥ឆ្នាំ, ទី៥ឈ្មោះនួន លឹមជាង អាយុ២៥ឆ្នាំ,ទី៦ ឈ្មោះសេង ថុល អាយុ៥៤ឆ្នាំ, ទី៧ឈ្មោះពេជ្រ វិបុល អាយុ៣០ឆ្នាំ, ទី៨ឈ្មោះវង្ស​ ផា អាយុ៤១ឆ្នាំ ពួកគាត់ទាំង៧នាក់នេះមុខរបរជាអ្នកនេសាទ និងទី៩ឈ្មោះអ៊ុ ណាង អាយុ៣៣ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុប៕


Warning: A non-numeric value encountered in /home/kamnottra/public_html/wp-content/themes/Newspaper/includes/wp_booster/td_block.php on line 1008

Comments

comments