ដើម្បីសម្រួលការចំណាយ​របស់ប្រជាពលរដ្ឋ​ និងបង្កើនការ​ប្រកួតប្រជែងក្នុងវិស័យឧស្សាហកម្ម រាជរដ្ឋាភិបាលកំពុងសិក្សារកលទ្ធភាពក្នុងការបញ្ចុះតម្លៃអគ្គិសនីបន្ថែមទៀត

24


ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកាព.ស២៥៦១ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ១៧,៨២៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន៨ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងពីការខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្រួលការចំណាយរបស់ប្រជាពលរដ្ឋ តាមរយៈការបញ្ចុះតម្លៃអគ្គិសនី ដោយសម្ដេចបានលើកឡើងថា រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធនានា បាននិងកំពុងសិក្សារកលទ្ធភាពមធ្យោបាយ ក្នុងការបញ្ចុះតម្លៃអគ្គិសនី ក្នុងន័យដើម្បីជួយសម្រួល ការចំណាយរបស់ប្រជាពលរដ្ឋ និងការបង្កើតការប្រកួតប្រជែងក្នុងវិស័យឧស្សាហកម្មដែលស្ថិតក្នុងនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕


Warning: A non-numeric value encountered in /home/kamnottra/public_html/wp-content/themes/Newspaper/includes/wp_booster/td_block.php on line 1008

Comments

comments