រដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ជំនួយ ៨៧លានដុល្លារអូស្ត្រាលី មកកាន់កម្ពុជាហើយសន្យាបន្តពង្រីកទំនាក់ទំនង និងជំរុញការវិនិយោគមកកម្ពុជា

13


អូស្ត្រាលី៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបាន អញ្ជើញដល់ទឹកដីទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ បានចូលជួបសំណេះសំណាលទ្វេភាគី ជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ម៉ាល់ខូម ថើនប៊ុល (Malcolm Turnbull)។ បើតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអះអាងថា ក្នុងជំនួបនោះ លោក ម៉ាល់ខូម ថើនប៊ុល បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ហើយក៏បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះដំណើរការអភិវឌ្ឍនៅកម្ពុជានាពេលបច្ចុប្បន្ន ។ហើយជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីអូស្ត្រាលី បានធ្វើឡើងប្រកបដោយភាពស្និទ្ធស្នាល និងបានពិភាក្សាលើបញ្ហាជាច្រើនក្នុងការរឹតចំណងទំនាក់ទំនងនៃប្រទេសទាំងពីរ។ហើយការផ្តល់ជំនួយប្រមាណ ៨៧លានដុល្លារអូស្ត្រាលី ស្មើនឹងជាង ៦៧លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍នៅកម្ពុជាក្នុងឆ្នាំ២០១៨ រដ្ឋាភិបាលអូស្ត្រាលី ក៏បានសន្យាពង្រីកទំនាក់ទំនងជាមួយកម្ពុជាឲ្យកាន់តែប្រសើរ ជាពិសេសជួយជំរុញអ្នកវិនិយោគ មកកាន់កម្ពុជាឲ្យបានកាន់តែច្រើនថែមទៀតផង៕


Warning: A non-numeric value encountered in /home/kamnottra/public_html/wp-content/themes/Newspaper/includes/wp_booster/td_block.php on line 1008

Comments

comments