សូមប្រុងប្រយ័ត្ន​ឡានកុងតឺន័រ!!! តៃ​កុង​ឡាន​ដឹក​កុងតឺន័រ​តាម​ផ្លូវ​ជាតិ​លេខ​៤ចំនួន​១២៨នាក់​រក​ឃើញ​មាន​ផ្ទុក​សារធាតុ​ញៀន​១២​នាក់​

205

(ព្រះ​សី​ហនុ)៖ លោក​ឧត្តម​សេនីយ៍ត្រី​ ស៊ុន​ សុផាត ​ស្នងការ​រងទទួល​ផែន​ប្រឆាំង​បទល្មើស​ បានឲ្យដឹង​ថាៈ​ ដោយ​ទទួល​បាន​ការ​អនុញ្ញាត​ពី​លោក ​យន្ត​ មីន​ អភិបាល​ខេត្ត​ព្រះសីហនុ​ និង​ការ​ណែនាំ​របស់​លោក​ឧត្តម​សេនីយ៍​ទោ​ ជួន ណា​រិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ នៅ​វេលា​ថ្ងៃ​ត្រង់​ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ​ ដឹកនាំ​ដោយលោកវរសេនីយ៍ទោ​ សួស សីលា​ នាយ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន សហការជាមួយកម្លាំងអធិការ​ដ្ឋាន​នគរបាល​ស្រុកព្រៃនប់​ បានចុះ​ត្រួត​ពិនិត្យ​ អ្នក​បើក​រថយន្ដ​ធុន​ធ្ងន់​ដឹកកុងតឺន័រ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិអូរ​ចំណារ​ ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​ ដើម្បី​ធ្វើតេស្ត​ទឹកនោម​រក​មើល​សារធាតុ​ញៀន​។
លោក​ឧត្តម​សេនីយ៍ស្នងការរងបានបញ្ជាក់ថា ជា​លទ្ធផល​បាន​ត្រួត​ពិនិត្យ​ធ្វើតេស្ត​ តៃកុងឡានចំនួន ១២៨នាក់ លទ្ធផលវិជ្ជមានចំនួន ១២នាក់។

លោក​ឧត្តម​សេនីយ៍ស្នងការរង ក៏បានអោយដឹងដែរថា ចំពោះអ្នក​មាន​ផ្ទុក​សារធាតុ​ញៀន​ទាំង​១២នាក់នេះ​ សមត្ថកិច្ច​បានធ្វើការអប់រំ​ និងធ្វើកិច្ចសន្យា​ឲ្យ​បញ្ឈប់ការប្រើប្រាស់សារធាតុញៀន ដែលតំរូវអោយម្ចាស់ក្រុមហ៊ុនមកធានា ៕

Comments

comments