នគរបាល​និង​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​សហការ​គ្នា​ឆែកឆេរ​រុក​រក​អាវុធ​ជាតិផ្ទុះ​ ដើម្បី​ការពារ​សុវត្ថិភាពជូនប្រជា​ពលរដ្ឋ

77

(ព្រះ​សី​ហនុ)៖ នៅរសៀល​ថ្ងៃទី​៧ ខែ​កញ្ញា​ ឆ្នាំ​២០១៨​នេះ​ កំលាំងចំរុះ​នគរបាល​ និងកងរាជ​អាវុធហត្ថខេត្ត​ព្រះសីហនុ​ បាន​សហការ​គ្នា​ចុះ​តាម​ដងផ្លូវ​ ធ្វើការ​ត្រួត​ពិនិត្យ​ ឆែកឆេរ​រុក​រកអាវុធ​ជាតិផ្ទុះ​ រុករក​ គ្រឿងញៀន​ ត្រួត​ពិនិត្យ​ អ្នកបើកបរ​ មាន​ផ្ទុក​ជាតិ​ស្រវឹង​ និង​ត្រួតពិនិត្យ​អ្នក​បើកបរ​រថយន្ត​ គ្មាន​ប័ណ្ណ​បើកបរ​ ឬ​ ប្រើប្រាស់​ប័ណ្ណ​បើកបរ​មិន​ត្រឹម​ត្រូវ​ ដើម្បី​បង្ការ​ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ​ រួម​ចំណែក​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​​ ការពារ​អាយុជីវិត​ ទ្រព្យ​សម្បត្តិ​ សេចក្តី​សុខ​សាន្ត​សាធារណៈ​ ជូន​ប្រជា​ពលរដ្ឋ​ឲ្យ​មាន​ភាព​​កក់ក្តៅ​ ​កាន់តែ​ល្អ​ប្រសើរឡើង។

លោក​វរសេនីយ៍​ត្រី​ ចាន់​ សេដ្ឋា​ នាយ​រង​ការិយាល័យ​ការ​ពារ​អន្តរាគមន៍​បាន​ឲ្យ​ដឹង​ថា៖ ដោយ​អនុវត្តនតាម​ការណែនាំ របស់​លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ កងកម្លាំង​នគរបាល​ និង​កង​រាជ​អាវុធហត្ថ​ សហការ​គ្នា​ធ្វើការ​ត្រួត​ពិនិត្យ​ជា​ប្រចាំ​ ដោយ​ចល័ត​ ផ្លាស់​ប្តូរ​ទី​កន្លែង​ផង​ដែរ ៕

Comments

comments