និស្សិតអាហារូបករណ៍ (អ.ម.ត) នាំយកអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ទៅចែកជូនដល់គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះ

151

(ព្រះសីហនុ)៖ ​ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តព្រះសីហនុ​ បានចុះសួរសុខទុក្ខ​ និងនាំយកអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគម អ.ម.ត. ទៅចែកជូនដល់គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះ ទាំងស្រុងចំនួន ១ខ្នង នៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

គួរបញ្ជាក់ថានៅ​វេលា​ម៉ោង​៤ និង​៣០​ល្ងាច ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០១៨កន្លងទៅនេះមាន​គ្រោះថ្នាក់​អគ្គិភ័យ​មួយ​បាន​កើតឡើង​នៅ​ភូមិ​បឹង​រាំង ឃុំ​សាមគ្គី ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បណ្តាលឲ្យ​ឆេះ​ផ្ទះ​១​ខ្នង​ក្លាយ​ទៅ​ផេះ​មិន​អាច​ជួយ​បាន​ឡើយ​។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​មានការ​ឆាបឆេះ​នេះ គឺ​បណ្តាល​មក​ពី​ម្ចាស់ផ្ទះ​ចាក់​សាំង​ដាក់​ដប​ហើយ​បើក​កង្ហារ រួច​ទុ​ស្សេ​កង្ហារ​ឆ្លង​ដល់​ដប​សាំង ទើប​ធ្វើ​ឲ្យ​ឆាបឆេះ​តែ​ម្តង តែ​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ឬមនុស្សណា​ម្នាក់​ឡើយ​ ។ តែ​លុយកាក់ និង​សម្ភារៈ​ក្នុងផ្ទះ​ឆេះ​ខ្ទេច​ទាំងអស់ សមត្ថកិច្ច​​ព្យាយាម​សង្គ្រោះ​ដោយ​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​១​គ្រឿង​ដែរ តែ​មិន​អាច​ជួយសង្រ្គោះបានឡើយដោយសារទីតាំងកើតហេតុនៅឆ្ងាយ ​៕

Comments

comments