រដ្ឋបាលខេត្តព្រះសីហនុប្រកាសថា កំប្លោកហូរអណ្តែតរសាត់មកទើលើឆ្នេរមិនបានធ្វើអោយខូចគុណភាពទឹកសមុទ្រ ឬឆ្នេរខ្សាច់នោះទេ

178

(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះបានចេញលិខិតប្រកាសថា កំប្លោកដែលមានប្រភពពីប្រទេសជិតខាង ហូរអណ្តែតរសាត់មកទើលើឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុមិនបានធ្វើអោយខូចគុណភាពទឹកសមុទ្រ ឬឆ្នេរខ្សាច់នោះទេ គ្រាន់តែធ្វើឲ្យបាត់បង់សោភ័ណភាពឆ្នេរមួយរយៈពេលខ្លីប៉ុណ្ណោះ ក្រោយពីការសម្អាតរួចរាល់ឆ្នេរខ្សាច់នឹងមកសភាពស្រស់ស្អាតដូចដើមវិញ ។

ជាមួយគ្នានេះរដ្ឋបាលខេត្តក៏បានស្នើដល់បងប្អូនអាជីវករដែលកំពុងប្រកបអាជីវកម្មតាមឆ្នេរចូលរួមសម្អាតឆ្នេរដែលមានកំប្លោកនៅមុខទីតាំងអាជីវកម្មរបស់ខ្លួន ឲ្យបានស្អាតល្អ ។
សូមអញ្ជើញអានលិខិតប្រកាសរបស់សាលាខេត្តព្រះសីហនុ៖

Comments

comments