អភិបាលក្រុងព្រះសីហនុប្រកាសថា ម៉ោងជិត១២រសៀលថ្ងៃនេះកំប្លោកត្រូវបានប្រមូលនិងកើបចេញពីផ្ទៃសមុទ្រនិងតាមឆ្នេរបាន ៧០% ហើយ ក្រុមការងារនឹងបន្តប្រមូលនិងកើបចេញពីផ្ទៃទឹក និងសម្អាតឆ្នេរឲ្យស្អាតវិញថ្ងៃនេះ

76

(ព្រះសីហនុ)៖ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុបានប្រកាសតាមបណ្តាញសង្គម Facebook ផ្លូវការរបស់លោកថា  ម៉ោងជិត ១២រសៀល ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នេះ កំប្លោកត្រូវបានប្រមូល និងកើបចេញពីផ្ទៃសមុទ្រ និងតាមឆ្នេរ បាន ៧០% ហើយ ។

លោកអភិបាលក្រុងបានបន្ថែមថា ក្រុមការងារនឹងបន្តប្រមូលនិងកើបចេញពីផ្ទៃទឹក និងសម្អាតឆ្នេរឲ្យស្អាតវិញថ្ងៃនេះ។

សូមបញ្ជាក់ជូន ៖ កំប្លោកទាំងអស់នេះ រសាត់តាមទឹករលកមកពីប្រទេសវៀតណាម មកទើរតាមបណ្តាឆ្នេរមួយចំនួនក្នុងក្រុងព្រះសីហនុ រយៈពេល ៣ថ្ងៃជាប់ៗ គ្នា ( ០៩-១០-១១/១០/២០១៨) ។ កំប្លោក ថ្ងៃទី១-២ ត្រូវបានប្រមូលស្អាតហើយ ប៉ុន្តែថ្ងៃទី៣ មកច្រើន ៕

Comments

comments