លោក​ យន្ត​ មីន​ អញ្ជើញមកជួបសំណេះសំណាល ជូនដំណើរពលរដ្ឋដែលធ្វើដំណើរត្រឡប់ចេញពីខេត្តព្រះសីហនុវិញ និងសាកសួរសុខទុក្ខលើកទឹកចិត្តដល់បងប្អូនអ្នកបើកបរ រថយន្តក្រុង​

100

(ព្រះសីហនុ)៖ នៅព្រឹកព្រលឹម​ ថ្ងៃទី​១១ ខែតុលា ឆ្នាំ២០១៨​នេះ​ នៅវេទិការ​ ៧មករា​ ក្រុងព្រះសីហនុ​ ប្រជាពលរដ្ឋប្រមាណ​ជាង​ ៤០០នាក់​ បានធ្វើដំណើរតាមរយៈរថយន្តក្រុង​មិនគិតប្រាក់ចំនួន​ ១០គ្រឿង ទៅកាន់កន្លែងធ្វើការ​ លំនៅដ្ឋាន​ ប្រកបរបរអាជីវកម្មវិញ​ ក្រោយពេលដែលបានមកដល់ខេត្តព្រះសីហនុ​ នាឱកាសបុណ្យភ្ញុំបិណ្ទ​នេះ ។

តាមរយៈរថយន្តក្រុង​​ដែលសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី​នៃកម្ពុជា​អោយអាជ្ញាធររៀបចំជូនប្រជាពលរដ្ឋធ្វើដំណើរមិនគិតប្រាក់ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ ។

មុនពេលរថយន្តចេញដំណើរលោក​ យន្ត​ មីន​ អភិបាលខេត្តព្រះសីហនុ​ បានអញ្ជើញមកជួបសំណេះសំណាល ជូនដំណើរពលរដ្ឋដែលធ្វើដំណើរត្រឡប់ចេញពីខេត្តព្រះសីហនុវិញ និងសាកសួរសុខទុក្ខលើកទឹកចិត្តដល់បងប្អូនអ្នកបើកបរ រថយន្តក្រុង​ទាំង១០គ្រឿងផងដែរ ។ មន្ត្រីសាលាខេត្តព្រះសីហនុថ្លែងថា នៅព្រឹកនេះជាដំណើរដឹកជញ្ជូនចេញពីក្រុងព្រះសីហនុចុងក្រោយ មិនមានសម្រាប់ពេលរសៀលទៀតទេ ៕

Comments

comments