លោក ប៉ុល សារឿន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុចុះពិនិត្យដោយផ្ទាល់ករណីកំប្លោកអណ្តែតមកឆ្នេរខេត្តព្រះសីហនុ

954

(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី​១១ ខែតុលា ឆ្នាំ២០១៨​នេះ​ លោក ប៉ុល សារឿន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុចុះពិនិត្យបានអញ្ជើញចុះពិនិត្យដោយផ្ទាល់ករណីកំប្លោកអណ្តែតមកឆ្នេរខេត្តព្រះសីហនុ រួមជាមួយថ្នាក់ដឹកនាំខេត្តនិងបណ្តាប្រធានស្ថាប័នអង្គភាពចំណុះខេត្តព្រះសីហនុជាច្រើនរូបទៀត ។

បើតាមរដ្ឋបាលខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះបានចេញលិខិតប្រកាសថា កំប្លោកដែលមានប្រភពពីប្រទេសជិតខាង ហូរអណ្តែតរសាត់មកទើលើឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុមិនបានធ្វើអោយខូចគុណភាពទឹកសមុទ្រ ឬឆ្នេរខ្សាច់នោះទេ គ្រាន់តែធ្វើឲ្យបាត់បង់សោភ័ណភាពឆ្នេរមួយរយៈពេលខ្លីប៉ុណ្ណោះ ក្រោយពីការសម្អាតរួចរាល់ឆ្នេរខ្សាច់នឹងមកសភាពស្រស់ស្អាតដូចដើមវិញ ។

ជាមួយគ្នានេះរដ្ឋបាលខេត្តក៏បានស្នើដល់បងប្អូនអាជីវករដែលកំពុងប្រកបអាជីវកម្មតាមឆ្នេរចូលរួមសម្អាតឆ្នេរដែលមានកំប្លោកនៅមុខទីតាំងអាជីវកម្មរបស់ខ្លួន ឲ្យបានស្អាតល្អ ។

នៅព្រឹកថ្ងៃដដែលនេះដែររដ្ឋបាលខេត្ត ក្រុងព្រះសីហនុ បានចលនាកងកម្លាំងគ្រប់ប្រភេទ រួមនិងមន្ត្រីរាជការ សិស្សានុសិស្ស បុគ្គលិកក្រុមហ៊ុនប្រមូលសំរាម បាននាំគ្នាប្រមូលកំប្លោកចេញពីផ្ទៃទឹកសមុទ្របានប្រមាណ៧០%ហើយនេះបើតាមការបញ្ជាក់របស់លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ហើយសកម្មភាពនេះនឹងធ្វើបន្តទៀតរហូតទាល់តែអស់ ៕

Comments

comments