សូមសសើរ!!! ក្នុង​រយៈ​ពេល​៩​ខែ​ ឆ្នាំ​២០១៨​នេះ​ សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ​ បង្រ្កាប​បទល្មើស​ព្រហ្មទណ្ឌ​បាន​ចំនួន​៦​៦​ករណី​ ស្មើនឹង​១០០% ឃាត់ខ្លួន​ជនសង្ស័យ បានចំនួន​១៣​៧​នាក់

334

(ព្រះសីហនុ)៖ យោងតាមរបាយការណ៍​បូកសរុប​ការងារ៩​ខែ​ឆ្នាំ​២០១៨​ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដែល​អាន​ដោយ​លោក​ឧត្តម​សេនីយ៍​ត្រី​ អ៊ឹម​ វល​ក្ខណ៍ ស្នងការ​រង​ និង​ជា​ប្រធាន​សេនាធិការ​ បានអោយដឹងថា បទល្មើស​ព្រហ្មទណ្ឌ​កើត​ឡើង​ ចំនួន​ ៦៦លើក​ ក្នុង​នោះ​បទល្មើស​ឧក្រិដ្ឋ ១៨/១១លើក បទល្មើស​មជ្ឈឹម៤៨/​៤៤លើក លទ្ធផល​នៃ​កិច្ច​ប្រតិបត្តិ​ការ​ ក្នុង​រយៈ​ពេល​៩​ខែ​ ឆ្នាំ​២០១៨​នេះ​ សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ​ បង្រ្កាប​បទល្មើស​ព្រហ្មទណ្ឌ​បាន​ចំនួន​៦​៦​ករណី​ ស្មេី​នឹង​១០០% ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​១៣​៧​នាក់​ បទល្មើស​ឧក្រិដ្ឋ​១៨​ ករណី​ឃាត់ខ្លួន​៣​២នាក់​ បទល្មើស​មជ្ឈឹម៤៨ករណី ឃាត់ខ្លួន១០៥នាក់។ បទល្មើស​ខាង​លើ​ បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​៤នាក់​ រង​របួស១៣​នាក់​ និង​បាត់​បង់​សម្ភារៈ​មួយ​ចំនួន ​។ ការថ្លែងអោយដឹងបែបនេះគឺក្នុងពិធី បើក​កិច្ច​ប្រជុំ​បូកសរុប​ការងារ​៩ខែ​ ឆ្នាំ​២០១៨​ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ ព្រម​ទាំង​ ធ្វើពិធី​ប្រកាស​មុខ​តំណែង​ បំពាក់​ឋានន្តរ​សក្តិ​ ជូន​មន្រ្តី​នគរបាល​ជាតិ​ចំនួន១៣៥នាក់​ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។

លោក​ឧត្តម​សេនីយ៍​ត្រី​ អ៊ឹម​ វល​ក្ខណ៍ ក៏បានអោយដឹងទៀតថា គ្រោះ​ថ្នាក់​ចរាចរណ៍​បានកើត​ឡើង​ចំនួន​១៥៧​/១៥៨លើក បណ្ដាល​ឲ្យស្លាប់មនុស្ស៩៧នាក់​/៤៨ នាក់​ ប្រៀបធៀប​ទៅ​នឹង​រយៈ​ពេល​៩​ខែ​ឆ្នាំ​២០១៧​ មាន​ការកើន​ឡើង​៤៩នាក់​ រង​របួស ២៥៩ នាក់​ ខូចខាត​រថយន្ត​ចំនួន​១៣៨ គ្រឿង​ និង​ ម៉ូតូ​១​២៨​គ្រឿង ។
គ្រោះ​ថ្នាក់អគ្គីភ័យ​ កើតឡើង១៥/១៦លើក មាន​ការ​ថយ​ចុះ​១លើក​ បណ្ដាល​ឲ្យ​ឆេះ​ផ្ទះ​១២ខ្នង បន្ទប់​ផ្ទះ​សំណាក់​៤​បន្ទប់​ តូប​កាត់​សក់​១​ រថយន្ដ​៤​គ្រឿង​ រោង​សិប្បកម្ម​ផលិត​ទឹកកក​១​ ស៊ី​ទែន​ប្រេង​១​ ម៉ាស៊ីន​ភ្លើង​១​ ទូរ​ ATM១ និង​ស្លាប់​មនុស្ស​ម្នាក់ ។

ក្នុង​កិច្ច​ប្រជុំ​ ក៏បាន​ធ្វើពិធី​ប្រកាស​មុខ​តំណែង​និង​បំពាក់​ឋានន្តរ​សក្តិ​ជូន​មន្រ្តី​នគរបាល​ជាតិ​ចំនួន១៣៥ នាក់ ក្នុង​នោះ​ថ្នាក់​វរសេនីយ៍​ត្រី៤០នាក់​ ថ្នាក់​អនុសេនីយ៍​ឯក៤៨នាក់​ ថ្នាក់​អនុសេនីយ៍​ទោ៣៥នាក់​ ថ្នាក់​អនុសេនីយ៍​ត្រី១១នាក់​ និង​ ថ្នាក់​ព្រិន្ទបាល​ឯក​១​ នាក់​។ តែងតាំង​មុខ​តំណែង​ នាយ​ប៉ុស្តិ៍​នគរបាល​​រដ្ឋបាល​ សង្កាត់​លេខ​៣​ មួយ​រូប​ ដែល​ត្រូវ​ជំនួស​នាយ​ប៉ុស្តិ៍​មុន​ ត្រូវ​ចូល​និវត្តន៍​។

លោក​ឧត្តម​សេនីយ៍​ទោ ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ បានមាន​ប្រសាសន៍​ ថ្លែង​អំណរគុណ​ចំពោះ​បងប្អូន​យើង​ទាំង​អស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​សំរេច​បាន​ជោគជ័យ​កន្លង​មក​ ព្រម​ទាំង​ផ្តាំ​ផ្ញើរ​ ឲ្យ​កងកម្លាំង​ទាំងអស់​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​គោ​រព​វិន័យ​ ត្រូវមានស្មារតី​ សាមគ្គីភាព​ឯកភាពផ្ទៃក្នុង ពេល​បំពេញ​ការងារត្រូវ មាន​ឆន្ទៈ​ ប្រកបដោយ​សីលធម៌​ល្អ​ សាក​សមជា​បំរើ​ប្រជា​ពលរដ្ឋ​ ។

ក្នុង​នោះ​ដែរ​លោក​ស្នងការ​ បានថ្លែង​កោតសរសើរ​ ចំពោះ​មុខ​លោក​អនុសេនីយ៍​ឯក​ ខៀវ​ វន្ថា​ នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៣​ ត្រូវ​ចូល​និវត្តន៍​ ដែល​កន្លងមក​លោក​ខៀវ​ វន្ថា​ មាន​ស្នាដៃ​ល្អ​ ក្នុង​ការ​ដឹកនាំ​ការងារ​ ​​កិច្ច​ប្រតិបត្តិ​ការ​ ថែរក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់​សង្គម​ មិន​ដែល​លេច​ចេញ​នូវ​បាតុភាព​ណា​មួយ​ ធ្វើ​ឲ្យ​ថ្នាក់​ដឹកនាំ​ ពិបាក​ដោះស្រាយ​ឡើយ។

ក្នុង​ឱកាស​នោះ​លោក​ស្នងការ​ បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ ជូន​លោក​ខៀវ​ វន្ថា​ ចំនួន​២​លាន​រៀល​។ ឧបត្ថម្ភ​ គ្រប់​ប៉ុស្តិ៍​នគរបាលរដ្ឋបាល​ ២៩​ប៉ុស្តិ៍​ ក្នុង​១​ប៉ុស្តិ៍​ទទួល​បាន​មី​១​កេស​ធំ​ និង​ភេសជ្ជៈ​មួយ​ចំនួន​ អធិការ​ដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​ ទទួល​បាន​ មី​៤​កេស​ធំ​ និង​ភេសជ្ជៈ​ ស្រុក​កំពង់​សីលា​ និង​ស្ទឹង​ហាវ​ ទទួល​បាន​មី​២​កេស​ធំ​ និង​ភេសជ្ជៈ​ ព្រម​ទាំង​ត្រី​ខ​ ទឹក​ស៊ីអ៊ីវ​មួយចំនួន​ ៕

Comments

comments