ថ្លើមធំ ហ៊ានយកឈ្មោះភរិយាសម្តេចក្រឡាហោមទៅអោយលោកមេឃុំ បិតត្រាំង ចុះហត្ថលេខានិង​ប្រថាប់ត្រា​លើពាក្យស្នើសុំសិទ្ធកាន់កាប់ដី

171

(ភ្នំពេញ)៖ ស្តីពី​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន០១នាក់ តាមដីកា​បញ្ជាអោយ​ចូល​ខ្លួន លេខ : ២៧២ អ.យ.ឋ ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ របស់ព្រះរាអាជ្ញារង សៀង សុខ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១២និង០០នាទី ជនសង្ស័យ​មាន​ឈ្មោះ ម៉ើង លីដា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ:មន្ត្រីរាជការ ស្នាក់នៅក្រុមទី១១ ភូមិបន្ទាយប្រិយ៏ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ឃាត់ខ្លួន​នៅចំណុច​ក្នុងភោជនីយដ្ឋានតាឪ ក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពាក់ព័ន្ធ​ក្នុងករណី គំរាម​កំហែង យក​កិត្តិនាម របស់​ភរិយា​សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទៅបង្ខំលោកមេឃុំ បិតត្រាំង ឈ្មោះ មាច ចាន់ អោយចុះហត្ថលេខាលើ​ពាក្យស្នើសុំចុះបញ្ជីដី ។

តាមចំលើយ​សារភាព ឈ្មោះ ម៉ើង លីដា បានឆ្លើយ​សារភាពថា គាត់ពិតជា​បានរត់ការ ធ្វើពាក្យស្នើ​សុំចុះបញ្ចី​ក្បាលដី ចំនួន ១០០០០ ម៉ែត្រការ៉េ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយយកពាក្យស្នើ​សុំសិទ្ធិកាន់កាប់ដី ដែលមានឈ្មោះ ញ៉ែម សាខន ជាភរិយា​សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ ដោយពុំទាន់​មានស្នាមមេដៃ លោកស្រី ញ៉ែម សាខន អោយលោកមេឃុំ បិតត្រាំង ចុះហត្ថលេខានិង​ប្រថាប់ត្រា​លើពាក្យស្នើសុំសិទ្ធិ កាន់កាប់លើទំហំដី​ខាងលើប្រាកដមែន ។

បច្ចុប្បន្ន កំពុង​កសាង​សំណុំ​រឿ​ងបញ្ជួន​ជនសង្ស័យ​ខាងលើ ទៅសាលា​ដំបូង​រាជធានី​ភ្នំពេញ ចាត់ការទៅ​តាមផ្លូវ​ច្បាប់ ៕

Comments

comments