គណៈកម្មការប្រើប្រាស់ដីរដ្ឋថ្នាក់ខេត្ត​ ប្រជុំគ្នាដោះស្រាយរឿងបែងចែកដីសម្បទានសង្គមកិច្ចជូនសមាជិកសមាគមអតីតយុទ្ធជន និងជនទីទ័លក្រខ្លាំង

342

(ព្រះសីហនុ)៖ គណៈកម្មការប្រើប្រាស់ដីរដ្ឋថ្នាក់ខេត្ត​ បានជួបប្រជុំពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយរឿងបែងចែកដីសម្បទានសង្គមកិច្ចជូនសមាជិកសមាគមអតីតយុទ្ធជន និងជនទីទ័លក្រខ្លាំង ។កិច្ចប្រជុំនេះដែរបានធ្វើឡើងនៅរសៀលថ្ងៃសុក្រទី១៩ខែតុលាឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មកាប្រើប្រាស់ដីរដ្ឋថ្នាក់ខេត្ត ។

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សានេះលោក យន្ត មីន បានស្នើអោយសមាជិកនៃគណៈកម្មការនេះត្រូវរួមគ្នាដោះស្រាយបញ្ហាផ្តល់ដីសម្បទានសង្គមកិច្ច ជូនអតីតយុទ្ធជន និងជនក្រីក្រខ្លាំងអោយបានត្រឹមត្រូវតាមលក្ខខណ្ឌដែលបានកំណត់ក្នងស្មារតីនៃអនុក្រឹត្យលេខ១៩ អនក្រ បក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៣ របស់រាជរដ្ឋបាល ដើម្បីជាការឆ្លើយតបទៅនឹងគោលនយោបាយរបស់របស់រដ្ឋាបាលកម្ពុជា ។

លោក យន្ត មីន បានរំលឹកអោយគណៈកម្មការប្រើប្រាស់ដីរដ្ឋថ្នាក់ខេត្ត​ ត្រូវធ្វើសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យលេខ១៩ អនក្រ បក ដើម្បីអោយសមាជិកសមាគមអតីតយុទ្ធជន លោក បានយល់អំពីលក្ខខណ្ឌនានា​ ដែលត្រូវទទួលបានដីសម្បទានសង្គមកិច្ចនេះ។
ជាមួយគ្នានេះប្រធានសមាគមអតីតយុទ្ធជនខេត្ត លោកឧត្តមសេនីយ៏ ហេង ប៊ុនទី ត្រូវធ្វើការបាយការជាក់លាក់ អំពីសមាជិកមាគមអតីយុទ្ធដែលត្រូវបានទទួលចំណែកដីសម្បទានសង្គមកិច្ចនេះដើម្បីគណៈកម្មការពិនិត្យដោះស្រាយជូនពួកគាត់ស្របតាមលក្ខខណ្ឌតម្រូវ។

សូមបញ្ជាក់ថា សមាជិកសាមគមអតីតយុទ្ធជនដែលគ្រោងនឹងផ្តល់ដីសម្បទានជូននៅពេលខាងមុខនេះមានចំនួន៦៥គ្រួសារ​ មានសេចក្តីសម្រេចរួចហើយ​ និងមានសមាជិកសមាគមអតីតយុទ្ធជនចំនួន៤៨គ្រួសារផ្សេងទៀត​ ក្នុងនោះខ្លះជាគ្រួសារដែលត្រូវបានដាក់បញ្ចូលតាមការស្នើរបស់​លោក គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនអោយជួយដោះស្រាយ ដែលគណៈកម្មកាកំពុងពិនិត្យលទ្ធភាព ៕

Comments

comments