លោកនាយឧត្តមសេនីយ៍ សៅ សុខា បានដឹកនាំប្រតិភូធ្វើទស្សនកិច្ចនៅ បុរី គុជ អាស៊ី របស់ក្រុមហ៊ុនថៃប៊ុនរ៉ុង ស្ថិតនៅក្រុងព្រះសីហនុ

182

(ព្រះសីហនុ)៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូធ្វើទស្សនកិច្ចនៅ បុរីគុជអាស៊ី របស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ស្ថិតនៅក្នុងព្រះសីហនុ នាព្រឹកថ្ងៃអាទិត្យ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
លោកនាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណចំពោះវត្តមាន អ្នកឧកញ៉ា ឯកឧត្តម លោក លោកស្រី ប្រិយមិត្តកម្ពុជា ចិនទាំងអស់ ជាពិសេសក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ដែលបានរួមចំណែកជាមួយនិងប្រទេសកម្ពុជា នៅពេលកម្ពុជាកំពុងតែមានសុខសន្តិភាព ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺសន្តិភាព ស្ថិរភាពនយោបាយ ទាក់ទាញវិនិយោគបរទេស និងសូមថ្លែងអំណរគុណអ្នកវិនិយោគអញ្ជើញមកពីប្រទេសចិន ក៏ដូចជាប្រទេសដទៃផ្សេងទៀត ដែលបានជ្រើសរើសយកប្រទេសកម្ពុជា ជាពិសេសយកខេត្តព្រះសីហនុធ្វើជាទីកន្លែងសម្រាប់ការវិនិយោគ ។

លោកនាយឧត្តមសេនីយ៍ ក៏បានរំលឹកថា យើងត្រូវចាត់ទុកទីនេះជាផ្ទះរបស់យើង ព្រោះការបណ្តាក់ទុនរកស៊ីដែលមានលុយយ៉ាងច្រើននេះ មិនមែនប្រមូលបានមកវិញក្នុងរយៈពេលមួយឆ្នាំ ឬពីរឆ្នាំនោះទេ គឺច្រើនឆ្នាំនៅទីនេះ ហើយត្រូវយកចិត្តទុកដាក់រួមគ្នាជួយថែរក្សាសន្តិសុខ កុំឱ្យមានលួចប្លន់ បងតូច បងធំ គ្រឿងញៀន ឬក៏អំពើទាំងឡាយណាដែលផ្ទុយទៅនឹងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា សូមចូលរួមថែរក្សាបរិស្ថាន និងសូមអំពាវនាវដល់អាជីវករ ក៏ដូចជាអ្នកប្រើប្រាស់ទំនិញ សូមអញ្ជើញមកកាន់ទីនេះ ដើម្បីទិញទំនិញល្អៗ មានតម្លៃសមរម្យ និងមានគុណភាពខ្ពស់ ៕

Comments

comments