លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដឹកនាំកិច្ចប្រជុំអំពីការរៀបចំស្ថានីយ៍បូមទឹកកខ្វក់ និងប្រព័ន្ឋរំដោះទឹកកខ្វក់នៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

195

(ភ្នំពេញ)៖ ថ្ងៃចន្ទ ១២ រោច ខែអស្សុជ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានកិច្ចប្រជុំស្តីអំពីការរៀបចំស្ថានីយ៍បូមទឹកកខ្វក់ និងប្រព័ន្ឋរំដោះទឹកកខ្វក់នៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលកិច្ចប្រជុំដឹកនាំដោយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និង សំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និង អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ។

សមាសភាពនៃថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធអញ្ជើញចូលរួមកិច្ចប្រជុំរួមមាន៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រ ក្រសួងសាធារណការ និងដឹកជញ្ជូន លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនី
កម្ពុជា លោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នឹងមន្រ្តីជំនាញពាក់ព័ន្ធផ្សេងទៀតជាច្រើនរូបផងដែរ ៕

Comments

comments