មន្ត្រីសាលាក្រុងព្រះសីហនុ រួមនិងមន្ត្រីមន្ទីរបរិស្ថានចុះធ្វើកំណត់ហេតុសណ្ឋាគារ ព្រីនសេស (Princess) ដែលបានបង្ហូរកាកសំណល់ផ្ទះបាយលើចំណីផ្លូវ

140

(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្ត្រីសាលាក្រុងព្រះសីហនុ រួមនិងមន្ត្រីមន្ទីរបរិស្ថានចុះធ្វើកំណត់ហេតុសណ្ឋាគារ ព្រីនសេស (Princess) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ ឯករាជ្យ ស្ថិតក្នុងសង្កាត់លេខ២ ក្រុងខេត្តព្រះសីហនុ នៅគ្រាដែលសណ្ឋាគារមួយនេះបានជួលអោយជនជាតិចិនស្នាក់នៅ ហើយចុងភៅរបស់ជនជាតិចិនទាំងនេះបានបង្ហូរកាកសំណល់ផ្ទះបាយលើចំណីផ្លូវ ។

ក្នុងនោះគណកម្មការបានសំរេចអោយតំណាងម្ចាស់ទីតាំងខាងលើនេះបញ្ឈប់ការបង្ហូរកាកសំណល់ផ្ទះបាយរបស់ខ្លួនលើចំណីផ្លូវតទៅទៀត ។ ហើយត្រូវរៀបចំប្រព័ន្ធបង្ហូរកាកសំណល់ចូលប្រព័ន្ធលូអោយបានត្រឹមត្រូវតាមលក្ខណះបច្ចេកទេស ។ វេចខ្ចប់កាកសំណល់ និងសំរាមអោយបានស្អាតល្អ និងត្រូវធ្វើការលាងសំអាត អោយបានជាប្រចាំ ។ ហើយចុងក្រោយករណីម្ចាស់ទីតាំងខាងលើមិនអនុវត្តតាមការណែនាំរបស់ក្រុមការងារ នោះក្រុមការងារនឹងអនុវត្តតាមនិតិវិធីច្បាប់ផងដែរ ៕

Comments

comments