ប្រជាពលរដ្ឋផ្ទុះហឹង្សាដោយដុតសំបក់កង់ម៉ូតូនៅមុខស្នាក់ការអង្គការសម្ព័ន្ធនិមិត្តសត្វព្រៃ (វ៉ាយអេត) បន្ទាប់ពីអង្គការនេះបានកាប់បំផ្លាញដំណាំរបស់ពួកគាត់កាលពីម្សិលម៉ិញ

175

(កោះកុង)៖ នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ៧:៣០នាទី មានការផ្ទុះការតវ៉ាមួយកើតឡើងស្ថិតនៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង នៅមុខទីស្នាក់ការ អង្គការសម្ព័ន្ធនិមិត្តសត្វព្រៃ (វ៉ាយអេត) ដែលអង្គការនេះ បានកាប់បំផ្លាញដំណាំប្រជាពលរដ្ឋនៅក្នុងដីចំការ ដែលក្រុមនិស្សតបានវាស់វែងរួច តែមិនទាន់បានប្លង់កម្មសិទ្ធិកាន់កាប់ដីនៅឡើយ កាលពីថ្ងៃទីទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ២:៣០នាទីរសៀល ។

ក្រុមប្រជាពលរដ្ឋអះអាងថា ផលដំណាំដែលកាប់បំផ្លាញធ្វើអោយខូចខាតរួមមាន៖ ដើមធូរ៉េន ចំនួន ២៥ដើម ដើមដូង ចំនួន ២០ដើម ដើមភ្ញៀវ ចំនួន ០៦ដើម ដើមចេក  ចំនួន ០៥ដើម ដើមង្ឈុត ចំនួន ០៥ដើម ដើមស្វាយ ចំនួន ១៥០ដើម ។

ក្រុមប្រជាពលរដ្ឋអះអាងថា ម្ចាស់ចំការដែលរងគ្រោះមានឈ្មោះ យោង តាយ ភេទស្រី អាយុ៤២ឆ្នាំ មានទីលំនៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។

ស្ត្រីជនរងគ្រោះឈ្មោះ យោង តាយ បានថ្លែងប្រាប់អង្គភាពសារព័ត៌មាន Kamnottra នារសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា បញ្ហារបស់ពួកគាត់ត្រូវបានលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងបើកកិច្ចប្រជុំដោះស្រាយគ្នារវាងគាត់ និងលោកស្រី វណ្ណា ដែលជាប្រធានអង្គការ សម្ព័ន្ធនិមិត្តសត្វព្រៃ (វ៉ាយអេត) នៅថ្ងៃស្អែកនាសាលាខេត្តកោះកុង ៕

Comments

comments