ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្ទេរក្របខ័ណ្ឌលោក ចាន់ គីមសេង ពីឋានន្តរសក្តិឧត្តមអគ្គានុរក្សពន្ធនាគារថ្នាក់លេខ១ មកឋានន្តរសក្តិនាយឧត្តមសេនីយ៍

476

(ភ្នំពេញ)៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី  នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចេញព្រះរាជក្រឹត្យ ផ្ទេរក្របខ័ណ្ឌលោក ចាន់ គីមសេង ពីឋានន្តរសក្តិឧត្តមអគ្គានុរក្សពន្ធនាគារថ្នាក់លេខ១ នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ មកឋានន្តរសក្តិនាយឧត្តមសេនីយ៍ អត្តលេខ ០១១៤ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ។

សូមបញ្ជាក់ថា លោក សន្តិបណ្ឌិត ចាន់ គីមសេង អតីតអគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ទេរក្របខ័ណ្ឌពីឋានន្តរសក្តិ ឧត្តមសេនីយ៍ឯក អត្តលេខ ០១១៤  មកក្នុងឋានន្តរសក្តិឧត្តមអគ្គានុរក្ស ថ្នាក់លេខ១ អត្តលេខ ២៥២៥ នៃក្របខ័ណ្ឌក្រសួងមហាផ្ទៃ ហើយតែងតែងតាំងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ៕

Comments

comments