សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញអនុក្រឹត្យផ្ទេរភារកិច្ចអភិបាលក្រុងសៀមរាបនិងអភិបាលស្រុក៣ផ្សេងទៀតអោយនៅក្នងដែនសមត្ថកិច្ចដដែល

517

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចេញអនុក្រឹត្យផ្ទេរភារកិច្ចលោក សូរ ប្លាតុង ឋានន្តរសក្តិវរមន្ត្រីថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាលក្រុងសៀមរាប ឲ្យកាន់មុខដំណែងជាអភិបាលនៃគណៈអភិបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ និងតែងតាំងលោក នួន ពុទ្ធារ៉ា ឋានន្តរសក្តិវរមន្ត្រីថ្នាក់លេខ១ ជាអភិបាល នៃគណៈអភិបាលក្រុងសៀមរាប ។

ចំណែកអភិបាលស្រុក៣ផ្សេងទៀតដែលនៅដដែលសម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែលរួមមាន៖
១-លោក ម៉ក់ ប្រុស ឋានន្តរសក្តិវរមន្ត្រីថ្នាក់លេខ៣ ជាអភិបាល នៃគណៈអភិបាលស្រុកសូត្រនិគម
២-លោក ពៅ ប៊ុនធឿន ឋានន្តរសក្តិវរមន្ត្រីថ្នាក់លេខ៤ ជាអភិបាល នៃគណៈអភិបាលស្រុកជីក្រែង
៣-លោក លុក ផុស ឋានន្តរសក្តិវរមន្ត្រីថ្នាក់លេខ៣ ជាអភិបាល នៃគណៈអភិបាលស្រុកអង្គរជុំ ៕
សូមអានអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដូចខាងក្រោម៖

Comments

comments