មន្ត្រីធ្វើលិខិតឆ្លងដែនប្រចាំផ្សារ Aeon Mall ខណ្ឌសែនសុខ ដែលបដិសេធមិនទទួលយកប្រាក់រៀល ក្នុងការស្នើសុំបំពេញបែបបទផ្តល់លិខិតឆ្លងដែន ត្រូវបានដកចេញហើយ

867

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានសម្រេចដក លោកស្រីវរសេនីយ៍ទោ គ្រី ណារី ចេញពីស្នាក់ការលិខិតឆ្លងដែនប្រចាំផ្សារ Aeon Mall ខណ្ឌសែនសុខ មកនាយកដ្ឋានលិខិតឆ្លងដែនវិញ ដើម្បីត្រូតពិនិត្យ និងពិចារណាពីគោលការណ៍វិន័យរបស់អង្គភាព បន្ទាប់ពីមានករណីលោកស្រី បដិសេធមិនទទួលយករូបិយបណ្ណប្រាក់រៀល ក្នុងការស្នើសុំបំពេញបែបបទផ្តល់លិខិតឆ្លងដែនជូនប្រជាពលរដ្ឋ ហើយត្រូវបានរងការរិះគន់ យ៉ាងខ្លាំងក្លាពីសំណាក់អ្នកលេងបណ្តាញសង្គម Facebook នេះបើយោងតាមប្រកាស ព័ត៌មានរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលអង្គភាព Kamnottra ទើបទទួលបាននៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ។

សូមអានប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មដូចខាងក្រោម៖

     

 

Comments

comments