សម្តេចក្រឡាហោម ស ខេង សម្រេចផ្ទេរភារកិច្ចនិងតែងតាំងនាយការិយាល័យបុគ្គលិកជាស្នងការរងនគរបាលខេត្តព្រះសីហនុ និងអធិការស្រុកព្រៃនប់

1858

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ បានសម្រេចផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីនគរបាលខេត្តព្រះសីហនុ ដោយសម្រេចតែងតាំង៖

១-លោកវរសេនីយ៍ឯក សុខ ដូណាល់ អត្តលេខ ០២៥៧៩ ពីនាយការិយាល័យបុគ្គលិក ជាស្នងការរង ។

២-លោកវរសេនីយ៍ឯក ហ៊ីង ច័ន្ទរិទ្ធិ អត្តលេខ ០២៥៦៤ ពីអធិការ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ជានាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ។

៣-លោកវរសេនីយ៍ទោ ប៊ូ គឹមស៊ន អត្តលេខ ៥៩០៩៣ ពីនាយរងនារិយាល័យ ជានាយការិយាល័យបុគ្គលិក ។

៤-លោកវរសេនីយ៍ទោ ហួ យ៉ៃ អត្តលេខ ៤២០៧៣ អធិការរង ជា អធិការ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។

សូមអានប្រកាសរបស់សម្តេចក្រឡាហោម ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលខេត្តព្រះសីហនុដូចខាងក្រោម៖

Comments

comments