ព្យុះទីហ្វុង USAGI ល្បឿន ១២០គីឡូម៉ែត្រក្នុងមួយម៉ោងមកដល់កម្ពុជាយប់នេះហើយ សូមបងប្អូនប្រុងប្រយ័ត្នជាពិសេសអ្នកសមុទ្រ

155

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងបន្ថែមស្តីពី ឥទ្ធិពលរបស់ព្យុះទីហ្វុង USAGI មកលើព្រះរាជាណាចក្រកម្ពុជា ។ ក្នុងសេចក្តីជូនដំណឹងនោះបានអោយដឹងថា នៅរសៀលថ្ងៃទី២៤ ម្សិលម៉ិញនេះ កូនព្យុះ USAGI បានវិវត្តខ្លួន និងបង្កើនឥទ្ធិពលទៅជាព្យុះទីហ្វុង ជាមួយនឹងល្បឿនអតិបរមាក្បែរផ្ចិតរបស់ព្យុះមានល្បឿន ១២០គីឡូម៉ែត្រក្នុងមួយម៉ោង និងកំពុងស្ថិតនៅក្បែរឆ្នេរភាគអាគ្នេយ៍ប្រទេសវៀតណាម ។

បើតាមការព្យាករ ព្យុះនេះ នឹងធ្វើដំណើរកាត់ភាគខាងត្បូងប្រទេសកម្ពុជា នាយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះហើយ ។ ដោយឥទ្ធិពលរបស់ព្យុះនេះនឹងនាំមកនូវទឹកភ្លៀងធ្លាក់រាយប៉ាយក្នុងក្របខណ្ឌទូទាំងប្រទេស លាយឡំជាមួយនិងខ្យល់បក់បោកក្នុងល្បឿនពី ១៣ ទៅ១៥ម៉ែត្រក្នុងមួយវិនាទី ពិសេសនៅតំបន់ទំនាបកណ្តាលភាគខាងត្បូង និងតំបន់មាត់សមុទ្រ ចាប់ពីយប់ថ្ងៃទី២៥ ដល់ ២៧ ខែវិច្ឆិកានេះ ។

ក្នុងករណីនេះក្រសួងធនធានទឹក និងឧតុនិយម សូមអោយប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ដោយ ជំនន់ទឹកភ្លៀង អាចកើតមានឡើង នៅរាជធានី ខេត្តមួយចំនួន នៃតំបន់ទំនាបកណ្តាលភាគខាងត្បូង និងតំបន់មាត់សមុទ្រ ។

ក្រសួងធនធានទឹក និងឧតុនិយម ក៏បានហាមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវផ្អាកសកម្មភាព ចាប់ពីថ្ងៃទី២៥ ដល់ ២៧ ខែវិច្ឆិកា នេះផងដែរ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ៕

Comments

comments