សម្តេចក្រឡាហោមណែនាំអភិបាលរាជធានីខេត្តទាំងអស់ថា សមាគម អង្គការសង្គមស៊ីវិលមានសិទ្ធិពេញលេញក្នុងការធ្វើសកម្មភាពរបស់ខ្លួននៅមូលដ្ឋានដោយមិនចាំបាច់ជូនដំណឹង៣ថ្ងៃមុនពេលធ្វើសកម្មភាពដូចមុននោះឡើយ

375

(ភ្នំពេញ)៖ នាថ្ងៃអង្គារ ០៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីជូន ដំណឹង ជម្រាបជូនដល់បណ្តាអភិបាលរាជធានី-ខេត្ត និងជាប្រធានគណៈបញ្ជាឯកភាពរដ្ឋបាល រាជធានី-ខេត្តទាំងអស់ថា សមាគម អង្គការមិនមែនរដ្ឋាភិបាល ដែលចុះបញ្ជីរត្រឹមត្រូវស្របច្បាប់ នៅក្រសួងមហាផ្ទៃ មានសិទ្ធិពេញលេញក្នុងការធ្វើសកម្មភាពក្នុងព្រះរាជាណាចក្រ កម្ពុជា ស្រប តាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន ព្រមទាំងលក្ខន្តិកៈរបស់ខ្លួនដែលបានតម្កល់ ទុកនៅក្រសួងមហាផ្ទៃ ដោយពុំចាំបាច់ជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានក្នុងរយៈពេល ០៣ថ្ងៃ មុនពេលចាប់ផ្តើមធ្វើសកម្មភាពដូចមុននោះឡើយ ៕

សូមអានលិខិតជូនដំណឹងរបស់សម្តេចក្រឡាហោម ដូចខាងក្រោម៖

Comments

comments