លោក ទៀ សុខា និងលោក ស្រ៊ុន សារឿន អញ្ជើញសំណេះសំណាលជាមួយកងទ័ពជើងទឹកនៅកោះគូស្រូវី

499

(កោះកុង)៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងលោកឧត្តមនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការបញ្ជាការដ្ឋានការពារកោះ ឆ្នេរ កងទ័ពជើងទឹក បានអញ្ជើញសំណេះសំណាល ជាមួយនាយនាវី នាយនាវីរង និងពលនាវិក កងអនុសេនាតូចស៊ើបការណ៍ កងការពារកោះកុងក្រៅលេខ២ បញ្ជាការដ្ឋានការពារកោះឆ្នេរ កងទ័ពជើងទឹក នៅកោះគូស្រូវី (កោះឆ្លាម) ក្នុងដែនសមុទ្រខេត្តកោះកុង ព្រមទាំងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងភេសជ្ជៈរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ទៅប្រគល់ជូនដល់វិរកងទ័ពយើងដែលកំពុងឈរជើងលើកោះផងដែរ ៕

Comments

comments