អ្នកបើកបររថយន្តជនជាតិចិន១៣នាក់មានជាតិស្រវឹងរួមនឹងរថយន្តរបស់ខ្លួនត្រូវនគរបាលខេត្តព្រះសីហនុឃាត់ខ្លួនបញ្ជូនមកការិយាល័យដើម្បីដោះស្រាយតាមច្បាប់

144

(ព្រះសីហនុ)៖ ប្រភពពីនគរបាលចរាចរណ៍​ខេត្ត​ព្រះសីហនុ​អោយដឹងថានៅ​ម៉ោងជិត១០យប់ថ្ងៃ​ទី០៣ ខែ​ធ្នូ ឆ្នាំ​២០១៨ លើផ្លូវ ឯករាជ្យ ត្រង់ចំណុច មុខការិយាល័យនគរបាលចរាចរណ៍ ក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ បានចុះត្រួត​ពិនិត្យជាតិ​ស្រវឹង​ ត្រួតពិនិត្យ​អ្នក​បើកបរ​រថយន្ត​គ្មាន​បណ្ណ​បើកបរ និង​បណ្ណ​បើកបរ​មិន​ត្រឹម​ត្រូវ​ លទ្ធផលបានរួមមាន ត្រួតពិនិត្យជាតិស្រវឹងរថយន្តចំនួន ២៥គ្រឿង ( លទ្ធផលវិជ្ជមាន )
ហើយបាននាំយករថយន្ត​ចំនួន ១៤គ្រឿង បើកបរដោយជនជាតិចិន មកកាន់ការិយាល័យចរាចរណ៍ មានដូចខាងក្រោម ៖១-រថយន្ត​ម៉ាក LEXUS RX300 ពណ៌ ស ពាក់ផ្លាកលេខព្រះសីហនុ 2A-8559 ។ ២-រថយន្ត​ម៉ាក LEXUS RX300 ពណ៌ ស ពាក់ផ្លាកលេខព្រះសីហនុ 2B-7200 ។ ៣-រថយន្ត​ម៉ាក HIGH LANDER ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AS-1903 ។ ៤-រថយន្តម៉ាក LAND CRIUSER ពណ៌ ស្លែរ ពាក់ផ្លាកលេខភ្នំពេញ 2D-4899 ។ ៥-រថយន្តម៉ាក RAV4 ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2Z-0060 ។ ៦-រថយន្តម៉ាក LEXUS RX330 ពណ៌ ស ពាក់ផ្លាកលេខភ្នំពេញ 2Y-9364 ។ ៧-រថយន្តម៉ាក HIGH LANDER ពណ៌ ក្រហម ពាក់ផ្លាកលេខព្រះសីហនុ 2A-8339 ។ ៨-រថយន្តម៉ាក HIGH LANDER ពណ៌ ទឹកមាស ពាក់ផ្លាកលេខសៀមរាប 2B-9801 ។ ៩-រថយន្តម៉ាក HIGH LANDER ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AH-7680 ។ ១០-រថយន្តម៉ាក HIGH LANDER ពណ៌ ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ 2AH-6505 ។ ១១-រថយន្តម៉ាក HYUNDAI STARIX ពណ៌ ស ពាក់ផ្លាកលេខព្រះសីហនុ 2B-7281 ។ ១២-រថយន្តម៉ាក BMW ពណ៌ ស ពាក់ផ្លាកលេខភ្នំពេញ 2AU-5208 ។ ១៣-រថយន្តម៉ាក HYUNDAI STARIX ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AX-8098 ។ ១៤-រថយន្តម៉ាក LEXUS RX300 ពណ៌ ស ពាក់ផ្លាកលេខភ្នំពេញ 2S-7228 មានបណ្ណបើកបរត្រឹមត្រូវ ក្រោយពិនិត្យរួចអនុញ្ញាតអោយត្រលប់ទៅវិញ ។

រថយន្ត​ទាំងអស់​បាន​យក​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ចំនួន១៣គ្រឿងដើម្បីដោះស្រាយតាមច្បាប់​ ។

ជុំវិញសកម្មភាពនេះប្រជាពលរដ្ឋបានសំដែងការគាំទ្ររពេញទំហឹងចំពោះនគរបាលខេត្តព្រះសីហនុដែលតែងតែបង្កា ទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសនានាបានទាន់ពេលវេលា  ៕

Comments

comments