ដឹងការពិតហើយបងប្អូន!!! ស្នងការខេត្តព្រះសីហនុបញ្ជាក់ថា រូបសាក់ពេញខ្លួនជាជនជាតិវៀតណាមបង្ហោះហ្វេសប៊ុកដោយឈ្មោះ GIA DINH VUI TINH មិនមែនជាក្រុមចិននៅក្នុងប្រទេសកម្ពុជាទេ

392

(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រកាសជូនសាធារណៈជនអោយបានជ្រាបថា៖ កាលពីថ្មីៗកន្លងមកនេះមានសារពត៌មានមួយចំនួនតូចបានបង្ហោះថារូបភាពជនខាងក្រោមដែលមានសាក់រូបពេញខ្លួននេះគឺ ជាក្រុមចិននៅក្នុងប្រទេសកម្ពុជា តែតាមពិតក្រុមទាំងនេះជាជនជាតិវៀតណាម ហើយម្ចាស់ហ្វេសប៊ុកមានឈ្មោះ GIA DINH VUI TINH ។

លោកឧត្តមសេនីយ៍ស្នងការក៏បានបញ្ជាក់បន្ថែមថា ជារឿយៗម្ចាស់ហ្វេសប៊ុកឈ្មោះ GIA DINH VUI TINH បានបង្ហោះរូបក្រុមនេះធ្វើសកម្មភាពបង្អួតសាក់ដាក់បណ្តាញសង្គមហ្វេសប៊ុករបស់ពួកគាត់ ជាអកុសលត្រូវសារពត៌មានមួយក្តាប់តូចព្យាយាមបំពុលសង្គមខ្មែរយើងអោយអាប់អួមិនស្រាកស្រាន្ត។

ដូច្នេះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុសូមគោរពរាយការណ៏ជូនដល់សារធាណៈមេត្តាយកចិត្តដាក់ពិនិត្យអោយបានច្បាស់លាស់មុននិងវាយតម្លៃ និងសូមអោយបងប្អូនជនរួមជាតិមេត្តាមានស្មារតីខ្ពស់ក្នុងការលើកតំកើងថែរក្សាកិត្តិយស មុខមាត់ និង សេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិយើងទាំងមូល ៕

Comments

comments