មុខសញ្ញា​លក់​ចែកចាយ​ថ្នាំញៀន​ នៅ​ក្បែរ​តំបន់​រោងចក្រ​បិត​ត្រាំ​ង​ ត្រូវ​នគរបាល​ស្រុក​ព្រៃនប់​បង្រ្កាប​ចាប់​បាន​៣​នាក់​ជាមួយនឹង​ថ្នាំញៀន​៣​៣​កញ្ចប់​

57

(ព្រះសីហនុ)៖ មុខសញ្ញា​លក់​ចែកចាយ​ថ្នាំញៀន​ នៅ​ក្បែរ​តំបន់​រោងចក្រ​បិត​ត្រាំ​ង​ ត្រូវ​នគរបាល​ស្រុក​ព្រៃនប់​បង្រ្កាប​ចាប់​បាន​៣​នាក់​ជាមួយនឹង​ថ្នាំញៀន​៣​៣​កញ្ចប់​ ។
​លោក​វរសេនីយ៍​ត្រី​ ឈុន​ រតនៈ​ អធិការ​រង​នគរបាល​ស្រុក​ព្រៃនប់​ បាន​ឲ្យ​ដឹងថា៖ នៅ​វេលាម៉ោង១២ និង៣០នាទី​ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨​ កម្លាំង​នគរបាលស្រុកព្រៃនប់ បានចុះបង្ក្រាប​​បទល្មើស​គ្រឿងញៀន​មួយ​ករណី នៅ​ជិត​តំបន់​សេដ្ឋកិច្ច​ពិសេស​រោងចក្រ​បិតត្រាំង​ ឃុំ​បិតត្រាំង​ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ ចាប់​ឃាត់ខ្លួនជនសង្ស័យ​ ចំនួន៣នាក់រួមមាន៖ ១-ឈ្មោះហ៊ី ឈុន​ពៅ​ ភេទ​ប្រុស អាយុ​២៤ឆ្នាំ មាន​ទីលំនៅ​ ភូមិ​បត់គគី​ ឃុំ​អូរឧកញ៉ាហេង ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ ។ ២-ឈ្មោះ យុន សី ភេទ​ប្រុស អាយុ៣៤ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល ឃុំ​ទឹកល្អក់​ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។ ៣-ឈ្មោះ​សុខ ចាន់ ភេទ​ប្រុស អាយុ​២២ឆ្នាំ មានទីលំនៅ​ភូមិ​ស្រែចាមលើ ឃុំ​អូរជ្រៅ​ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ​ ។

ចំណែក​វត្ថុ​តាង​មាន​ ម្សៅក្រាម​ពណ៌ស​សង្ស័យជា សារធាតុញៀន ចំនួន ៣៣កញ្ចប់ និង​ទូរស័ព្ទចំនួន៤គ្រឿង។
ជនសង្ស័យ​ទាំងបីនាក់ សមត្ថកិច្ច​នគរបាលស្រុក​ព្រៃនប់​​កសាង​សំណុំរឿងបញ្ជូនបន្តទៅស្នងការដ្ឋានខេត្តដើម្បី​បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ៕

Comments

comments