បញ្ហាតារាងបាល់នៅមុខសាលាខេត្តកំពង់ឆ្នាំងត្រូវបានដោះស្រាយបញ្ចប់បន្ទាប់ពីលោក ស សុខា អញ្ជើញទៅចូលរួមដោះស្រាយ

126

(កំពង់ឆ្នាំង)៖ តារាងបាល់មុខសាលាខេត្តកំពង់ឆ្នាំងដែលកន្លងមកត្រូវបានរដ្ឋបាលខេត្តចេញ ស.ជ.ណ អោយបញ្ឈប់ការប្រកួតកីឡាបាល់ទាត់ ឬហ្វឹកហាត់កីឡាបាលទាត់ ឬលេងបាល់ទាត់កំសាន្តដើម្បីសុខភាព ចាប់ពីខែធ្នូ ឆ្នាំ២០១៨ ហើយបានរងការរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គមថា បណ្តាលមកពីបញ្ហាផ្សេងជាដើមនោះ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះត្រូវបានដោះស្រាយបញ្ចប់ហើយបន្ទាប់ពីលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្នុងនាមលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានអញ្ជើញទៅចួលរួមដោះស្រាយ ។ នេះបើតាមការលើកឡើងពី Facebook ផ្លូវការរបស់លោក ស សុខា ។

លោក ស សុខា បានបញ្ជាក់ក្នុងបណ្តាញសង្គមរបស់ខ្លួនអោយដឹងដូច្នេះថា៖

“ប្រជុំពិភាក្សារឿងតារាងបាល់មុខសាលាខេត្តកំពង់ឆ្នាំង”
……..
ព្រឹកនេះ ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជួបប្រជុំពិភាក្សាជាមួយឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង ជុំវិញរឿងតារាងបាល់មុខសាលាខេត្ត ។ ជាលទ្ធផលទទួលបាន ២ចំណុចដូចខាងក្រោម៖
ទី១. តារាងមុខសាលាខេត្ត អនុញ្ញាតឲ្យប្រើប្រាស់តែកម្មវិធីកីឡាថ្នាក់ជាតិ ឬកម្មវិធីធំៗ តែប៉ុណ្ណោះ ។ ដោយឡែក ការហាត់សម ឬលេងល្មមៗ ប្រើប្រាស់ទីលានផ្សេងមួយទៀត ។
ទី២. តារាងមុខសាលាខេត្ត រៀបចំដាក់សំណាញ់ព័ទ្ធជុំវិញ កុំឲ្យបាល់ចេញក្រៅ បង្កជាគ្រោះថ្នាក់ផ្សេងៗ ដោយថាហេតុ  ៕

 

Comments

comments