លោកឧកញ៉ា ទៀ វិចិត្រ បន្តព្រលែងសត្វអណ្តើកសមុទ្រមួយក្បាលទៀតចូលក្នុងសមុទ្រធម្មជាតិវិញ

112

(ព្រះសីហនុ)៖ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន G.T.V.C ដែលពលរដ្ឋផ្តល់រហ័សនាមថា ឧកញ៉ាចិត្តធម៌នោះបានបន្តព្រលែងសត្វអណ្តើកសមុទ្រមួយក្បាលទៀតទៅចូលក្នុងសមុទ្រធម្មជាតិវិញនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ។

លោកឧកញ៉ា ទៀ វិចិត្រ ថ្លែងថា ការព្រលែងសត្វអណ្តើកសមុទ្រលើកនេះ គឺជាលើកទី១០០ហើយ ហើយក៏ជាផ្នែកមួយនៃការចូលរួមជួយការពារអភិរក្សសត្វសមុទ្រកម្រផងដែរ ។

លោកឧកញ៉ា ទៀ វិចិត្រ ថ្លែងបន្ថែមទៀតថា គិតត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ លោកបានព្រលែងសត្វអណ្តើកសមុទ្រគម្រប់១០០លើកហើយ ដោយទាំងលើកនេះ មានសត្វអណ្តើតសមុទ្រជិត ២០០ក្បាល ដែលលោកឧកញ៉ាបានទិញ ឬក៏ទទួលយកពីអ្នកនេសាទ យកទៅព្រលែងក្នុងសមុទ្រវិញ ។

ជាមួយគ្នានេះមន្ត្រីជលផលខេត្តព្រះសីហនុថ្លែងថា អាជីវកម្មនាំសត្វល្មិច ឬអណ្តើកសមុទ្រទៅលក់នៅប្រទេសជិតខាង ត្រូវបានកាត់បន្ថយ ក្រោយពីមានចលនាពីលោកឧកញ៉ា ទៀ វិចិត្រ ក្នុងការប្រកាសប្រមូលទិញពីអ្នកនេសាទ ដើម្បីយកទៅព្រលែងវិញ ជំនួសអោយការចាប់យកពីអ្នកនេសាទដោយមន្ត្រីមានសមត្ថកិច្ច ដែលរកឃើញជំនួញនាំសត្វល្មិច ឬអណ្តើកសមុទ្រនេះទៅលក់នៅប្រទេសជិតខាង ។

បើតាមមន្ត្រីជលផលអះអាងថា គ្រប់សត្វអណ្តើកសមុទ្រដែលព្រលែងចូលក្នុងសមុទ្រធម្មជាតិវិញ សុទ្ធតែមានកឹបស៊ីលចំណាំផងដែរ ដើម្បីការពារមិនអោយមានការសម្លាប់ ៕

Comments

comments