រថយន្តដឹកក្រុមតន្ត្រីសម័យ (ស្រីពៅ) ខេត្តកំពង់ស្ពឺ ក្រឡាប់នៅផ្លូវជាតិលេខ៤៨ខេត្តកោះកុង ស្លាប់មនុស្ស៤នាក់និង១១នាក់ទៀតរងរបួស

190

(កោះកុង)៖ រថយន្តដឹកក្រុមតន្ត្រីសម័យ (ស្រីពៅ) ខេត្តកំពង់ស្ពឺ ក្រឡាប់នៅផ្លូវជាតិលេខ៤៨ខេត្តកោះកុង ស្លាប់មនុស្ស៤នាក់និង១១នាក់ទៀតរងរបួស ។ ក្នុងហេតុការណ៍នេះសមត្ថកិច្ចប្រាប់ថា មានមនុស្ស៤នាក់ស្លាប់ និង១១នាក់ទៀតរងរបួស ចំណុចអន្ទង់អាំងធំ ស្រុកបុទុមសាគរ ។

សមត្ថកិច្ចអោយដឹងបន្ថែមថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ បង្កឡើងដោយខ្លួនឯង ត្រង់ចន្លោះគីឡូម៉ែតលេខ ៦១.៦២ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះ៤នាក់ដែលស្លាប់មានប្រុស២នាក់ ស្រី ២ នាក់ ចំណែកអ្នករងរបួស មានរបួសធ្ងន់ ៥ នាក់ ស្រី ៣ នាក់ និងរបួសស្រាល ៦ នាក់ ស្រី ១ នាក់ ។ តាមរបាយការណ៍បណ្តោះអាសន្នពីសមត្ថកិច្ចនគរបាលមូលដ្ឋានថា រថយន្តដែលក្រឡាប់នេះ ជារថយន្តកូរ៉េពណ៌ស បើកបរពីខេត្តកំពង់ស្ពឺ មកខេត្តកោះកុង ជារថយន្តដឹកក្រុមភ្លេងសម័យ (ស្រីពៅ) ដើម្បីមកច្រៀងក្នុងពិធីមង្គការរបស់ប្រជាពលរដ្ឋ នៅឃុំត្រពាំងរូង ស្រុកកោះកុង និងថា ហេតុការណ៍នេះបណ្តាលមកពីអ្នកបើកបរ មិនស្គាល់ភូមិសាស្ត្រច្បាស់លាស់ និងបើកបរប្រើល្បឿនលឿន ពេលចុះចំណោត ហើយជាន់ប្រាំងមិនស៊ី ប្តូរលេខមិនចូល ទើបបណ្តាលអោយក្រឡាប់ធ្លាក់ផ្លូវ។ ភ្លាមៗសមត្ថកិច្ចនៅមិនទាន់ស្គាល់ឈ្មោះជនរងគ្រោះនៅឡើយ ក្នុងនោះអ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តកោះកុង៕

Comments

comments