កំលាំងទីបញ្ជាការជួរមុខបង្រ្កាបទូកនេសាទដោយប្រើឧបករណ៍ឆក់ត្រីខុសច្បាប់ទ្រង់ទ្រាយធំក្នុងដែនសមុទ្រ

209

(ព្រះសីហនុ)៖ កំលាំងទីបញ្ជាការជួរមុខបង្រ្កាបទូកនេសាទដោយប្រើឧបករណ៍ឆក់ត្រីខុសច្បាប់ទ្រង់ទ្រាយធំក្នុងដែនសមុទ្រ ។

ប្រភពមន្រ្តីគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្របានអោយដឹងថា នៅវេលាម៉ោង០០:១៥នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ កម្លាំងទីស្នាក់ការសង្កេតការណ៍ទ្បាំដាំ របស់ទីបញ្ជាការជួរមុខ បានចេញល្បាត និងឃាត់ទូកនេសាទមួយគ្រឿងដែលកំពុងប្រើឧបករណ៍ឆក់ត្រីល្មើសច្បាប់ជាទ្រង់ទ្រាយធំ ក្នុងនោះបានឃាត់ខ្លួនមនុស្សនៅលើទូកចំនួន១០នាក់។ បច្ចុប្បន្នមនុស្សចំនួន១០នាក់ នៅលើទូកបានបញ្ជូនទៅឱ្យខាងជំនាញរដ្ឋបាលជលផលចាត់ការបន្តតាមនិតិវិធីច្បាប់ ៕

Comments

comments