សាខាគយខេត្តព្រះសីហនុចាប់រថយន្តទំនើបសេរី៥៧០បើកបរដោយជនជាតិចិនសង្ស័យអត់ពន្ធនាំចូល

110

(ព្រះសីហនុ)៖ រថយន្តទំនើបសេរី៥៧០បើកបរដោយជនជាតិចិនត្រូវបានសមត្ថកិច្ចធ្វើការឡោមព័ទ្ធចាប់ដោយសង្ស័យជារថយន្តគ្មានពន្ធនាំចូល បានបង្កអោយមានភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋផងដែរ ។

ប្រភពពីសមត្ថកិច្ចអោយដឹងថា នៅរសៀលថ្ងៃ១៦ ខែមករា ឆ្នាំ២០១៩នេះ មន្រ្តីគយសាខាខេត្តព្រះសីហនុដោយមានកិច្ចសហការពីសមត្ថកិច្ចពាក់ព័ន្ធ បានចុះចាប់រថយន្តអត់ពន្ធមួយគ្រឿងម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ចង្កូតឆ្វេង ពាក់ផ្លាកលេខ​ក្លែងក្លាយ (ភ្នំពេញ2AF-2197) បើកបរដោយជនជាតិចិន នៅចំណុចជិតសាលាវិទ្យាលយ័ហ៊ុនសែនមិត្តភាព ស្ថិតក្នុងក្រុម១៥ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ  ។ អត្តសញ្ញាណអ្នកបើកបរ រួមនិងម្ចាស់រថយន្តមិនទាន់ត្រូវបានសមត្ថកិច្ចបង្ហាញអោយដឹងនៅឡើយទេ ។

បច្ចុប្បន្ន​រថយន្តនេះត្រូវបានសមត្ថកិច្ចធ្វើការដកហូតយកមករក្សាទុកនៅស្នាក់ការសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ​ដើម្បីបន្តនិតិវិធីតាមច្បាប់ ៕

Comments

comments