ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងអគ្គនាយកអប្សរាថ្មី

668

(ភ្នំពេញ)៖ ព្រះករុណាព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ នៅថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០១៩ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង លោក ហង់ ពៅ ជាអគ្គនាយក នៃអាជ្ញាធរជាតិអប្សរា មានឋានៈស្មើ រដ្ឋលេខាធិការ ជំនួសលោក ស៊ុំ ម៉ាប់ ដែលត្រូវបានតែងតាំងជា រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។

នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលសារព័ត៌មាន Kamnottra ទទួលបាននៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ។

ក្នុងព្រះរាជក្រឹត្យក៏បានតែងតាំងលោក គីម សុធិន ជាអគ្គនាយករង អាជ្ញាធរជាតិអប្សរា មានឋានៈស្មើ អនុរដ្ឋលេខាធិការ និងលោក យិត ចាន់ដារដ្ឋ អគ្គនាយករង អាជ្ញាធរជាតិអប្សរា មានឋានៈស្មើ អនុរដ្ឋលេខាធិការ ។

សូមអានព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រដូចខាងក្រោម៖

 

Comments

comments