សម្ដេច ហ៊ុន សែន ស្នើទៅម្ចាស់រោងចក្រសហគ្រាសកុំដេញកម្មករចេញពីការងារ ដោយសារកំតែហុស វាជារឿងមិនត្រឹមត្រូវ ព្រោះវិធានការបែបនេះធ្វើឲ្យពួកគេបាត់បង់ឱកាសការងារ ។

52


 

ខេត្តកណ្តាល: នា​ថ្ងៃទី​២០ កុម្ភៈ​នេះ សម្ដេច ហ៊ុន សែន បានប្រាប់​​ទៅម្ចាស់​រោងចក្រ និង​សហគ្រាស​ទាំងអស់ ត្រូវតែ​រក​វិធី​ដោះស្រាយ​តាមបែប​រដ្ឋបាលដូចជាការ ព្រមាន​ជា​លាយ​លក្ខ​អក្ស ឬ​ស្តីបន្ទោសទៅកាន់កម្មករ​ ដែលជា​ការល្អជា​ជាង​ការបញ្ឈប់​កម្មករ​។ ហើយសម្ដេចបានក៏​បញ្ជា​ក់ឲ្យ​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ប្រជុំពិភាក្សា​ជាមួយ​ម្ចាស់​រោងចក្រ​សហគ្រាសទាំងនោះដើម្បីគិតគូរ​ពី​បញ្ហា​នេះ ហើយ​អនុវត្តតាម​ការណែនាំ ដែរ​​​បានថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រនាថ្ងៃនេះ៕

Comments

comments