លោកឧត្តមនាវីឯក ទៀ សុខា បើកកិច្ចប្រជុំរៀបចំផែនការអនុវត្តសាកល្បងលំហាត់មហារំអិល ១៩

152

(ព្រះសីហនុ)៖ ថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីបញ្ជាការជួរមុខ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការរៀបចំផែនការសំរាប់អនុវត្តសាកល្បងលំហាត់មហារំអិល ១៩ ដោយមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង លោកអនុប្រធាននាយកដ្ឋាន កម្លាំងមូលដ្ឋានសមុទ្រ កម្លាំងពិសេសជាតិប្រឆាំងភេរវកម្ម កម្លាំងទីបញ្ជាការជួរមុខ និងមន្រ្តីស្ថាប័នគន្លឹះ ចំនួន៥៤រូប ៕

 

Comments

comments