សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងផ្លាស់ប្តូរមុខងារ នាយទាហានជាន់ខ្ពស់៤រូប

990

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ បានចេញអនុក្រឹត្យតែងតាំងផ្លាស់ប្តូរមុខងារ នាយទាហានជាន់ខ្ពស់៤រូប ។

នាយទាហានជាន់ខ្ពស់ទាំង៤រូបដែលត្រូវតែងតាំងរួមមាន៖

១៖ ឧត្តមសេនីយ៍ទោ ពូ ស៊ាប៊ុតឌី អត្តលេខ ០០០១០៩ ជា មេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក និងជាមេបញ្ជាការ យោធភូមិភាគពិសេស ។

២៖ ឧត្តមសេនីយ៍ទោ ឯក សំអូន អត្តលេខ ០០០៦៦៥ ជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោ និងជាមេបញ្ជាការ យោធភូមិភាគទី៥ ។

៣៖ ឧត្តមសេនីយ៍ទោ ប៉ូ វណ្ណៈ អត្តលេខ ០០៣១៥៣ ជាមេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគពិសេស ។

៤៖ ឧត្តមសេនីយ៍ទោ សេង ធារិន អត្តលេខ ០៤៥៨៣៨ ជាមេបញ្ជការរង និងជានាយសេនាធិការយោធភូមិភាគទី៥ ៕

សូមអានអនុក្រឹត្យដូចខាងក្រោម៖

 

  

Comments

comments