លោកឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ស្នើអាជ្ញាធរគ្រប់លំដាប់ថ្នាក់ចាត់វិធានការលើក្រុមជនខិលខូចចូលរុនរានចាប់ដីយ៉ាងអាណាធិបតេយ្យ លើដីកម្មសិទិ្ធរបស់អ្នកដទៃដើម្បីអោយអ្នកវិយោគមានទំនុកចិត្តលើច្បាប់ របស់ប្រទេសកម្ពុជា

2343

(ព្រះសីហនុ)៖ លោកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បន្ទាប់ពីឃើញក្រុមជនខិលខូច ប្រដាប់ដោយកាំបិតផ្គាក់គ្រប់ដៃគួរអោយខ្លាច បានចូលរុនរានចាប់ដីយ៉ាងអាណាធិបតេយ្យ លើដីកម្មសិទិ្ធរបស់អ្នកដទៃ និងដីសាធារណៈរបស់រដ្ឋ បានផ្ញើសារជូនសាធារណៈជនតាមបណ្តាញសង្គមរបស់ខ្លួនថា សូមគោរពជូន សម្ដេច ឯកឧត្តម អាជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជ្រាបថា ដោយ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះមានសកម្មភាពរបស់ជនខិលខូចចូលរុនរានចាប់ដីយ៉ាងអាណាធិបតេយ្យ លើដីកម្មសិទិ្ធហើយមានចរិតឃោរឃៅ ដោយម្នាក់ៗកាន់សុទ្ធតែកាំបិតផ្គាក់ និងទាំងហ្វូង គួរអោយខ្លាចនៅភូមិគគីរ និងភូមិចំណោទរាម ឃុំបិតត្រាំងស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ។

អាស្រ័យដូចជំរាបខាងលើក្នុងនាមខ្ញុំបាទតំណាងអោយវិស័យឯកជន សូមអោយ សម្ដេច ឯកឧត្តម និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់មេត្តាជួយចាត់វិធានការណ៍ លុបបំបាត់ភាពអានាធិបតេយ្យដើម្បី រក្សាសណ្ដាប់ធ្នាប់សង្គម ការពារកម្មសិទ្ធស្របច្បាប់របស់ពលរដ្ឋ និងដើម្បីអោយអ្នកវិយោគមានទំនុកចិត្តលើច្បាប់ របស់ប្រទេសកម្ពុជា ។ សូមអរគុណ !!!

 

Comments

comments